សេដ្ឋកិច្ច
វៀតណាម ខ្ចីប្រាក់ ២៨.៣៥ ពាន់លានដុល្លារថែមទៀតសម្រាប់ឆ្នាំ ២០២៤
រដ្ឋសភាវៀតណាម បានបើកភ្លើងខៀវចំពោះសំណើរបស់រដ្ឋាភិបាលក្នុងការខ្ចីប្រាក់ចំនួន ៦៩០.៥៥ ពាន់ពាន់លានដុង ឬប្រហែល ២៨.៣៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ពោលគឺខ្ពស់ជាងការខ្ចីប្រាក់របស់ខ្លួននៅឆ្នាំនេះ ៦ ភាគរយ ។
បើយោងតាមផែនការហិរញ្ញវត្ថុដែលត្រូវបានអនុម័តដោយសមាជិកសភាបានឲ្យដឹងថា ប្រាក់ចំណូលរបស់រដ្ឋាភិបាលត្រូវបានគេប៉ាន់ប្រមាណថា នឹងមានចំនួន ១,៧០០ ពាន់ពាន់លានដុងនៅឆ្នាំក្រោយ ហើយឱនភាពថវិកានឹងមាន ៣៩៩ ពាន់ពាន់លានដុង ឬ ៣.៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។
ចំពោះប្រាក់កម្ចី ៦៩០ ពាន់ពាន់លានដុង នឹងត្រូវប្រើដើម្បីទូទាត់ឱនភាព សេវាបំណុលដែលមានស្រាប់ និងការផ្តល់ប្រាក់កម្ចីជាដើម ។
ទន្ទឹមនឹងនេះ រដ្ឋសភាក៏បានស្នើឲ្យរដ្ឋាភិបាលរកដំណោះស្រាយដើម្បីបង្កើនប្រាក់ចំណូល ដូចជាធ្វើការផ្លាស់ប្តូរច្បាប់ ដើម្បីទប់ស្កាត់ការគេចពន្ធ ជាពិសេសពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលបាននិងកំពុងធ្វើការលើកម្មវិធីកំណែទម្រង់ប្រាក់បៀវត្សរ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីដោះស្រាយការត្អូញត្អែររបស់បុគ្គលិកផ្នែកសាធារណៈពាក់ព័ន្ធនឹងប្រាក់ឈ្នួលទាប ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ចរាចរណ៍៩ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ