Connect with us

ព័ត៌មានអន្ដរជាតិ

សាធារណៈរដ្ឋឆេក​សហការជាមួយតៃវ៉ាន់ ប្ដេជ្ញាកសាងអ៊ុយក្រែនឡើងវិញ

បានផុស

នៅ

រដ្ឋាភិបាលឆេក និងតៃវ៉ាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីធ្វើការរួមគ្នាជួយការងារកសាងប្រទេសអ៊ុយក្រែនឡើងវិញ ខណៈប្រេសិតជាន់ខ្ពស់ឆេកបានសរសើរតៃប៉ិថាជាសម្ព័ន្ធមិត្តដ៏អស្ចារ្យ ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ុយក្រែន​បាន​ទទួល​ការ​អាណិតអាសូរ​យ៉ាងខ្លាំងពី​តៃវ៉ាន់ ​បន្ទាប់​ពីមាន​ការ​ឈ្លាន​ពាន​ពី​រុស្ស៊ី ដោយ​ប្រជាជន​តៃវ៉ាន់​ជា​ច្រើន​បាន​មើល​ឃើញ​ភាព​ដូចប​គ្នា​រវាង​ស្ថានភាព​អ៊ុយក្រែន​ និង​ការ​គំរាម​កំហែង​ដែល​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​កំពុង​ប្រឈម​មុខ​នឹង​ចិន​។ ជាមួយគ្នានោះតៃវ៉ាន់បានបរិច្ចាគប្រាក់ជាង ១០០លានដុល្លារអាមេរិក សម្រាប់ជំនួយមនុស្សធម៌ ហើយបានចូលរួមក្នុងការដាក់ទណ្ឌកម្មដឹកនាំដោយលោកខាងលិចប្រឆាំងនឹងរុស្ស៊ី។

ដោយឡែកចំពោះកិច្ចព្រមព្រៀងរវាងតៃវ៉ាន់ និងសាធារណរដ្ឋឆេក ដែលចុះហត្ថលេខាដោយឯកអគ្គរដ្ឋទូតរបស់រដ្ឋធានីទាំងពីរ គឺដើម្បីធ្វើការរួមគ្នាលើការកសាងប្រព័ន្ធទឹក និងថាមពលឡើងវិញនៅប្រទេសអ៊ុយក្រែន។

ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិសម្រាប់ពិធីចុះហត្ថលេខា លោក Tomas Kopecny បេសកជនរបស់រដ្ឋាភិបាលឆេក និយាយនៅក្នុងពិធីនៅឯក្រសួងការបរទេសតៃវ៉ាន់ថា ខ្លួនរីករាយណាស់ដែលអាចជួយដល់អ៊ុយក្រែន ហើយវាកាន់តែជារឿងល្អក្រោយទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តតៃវ៉ាន់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ ច្បាស់ការណ៍ពីថ្ងៃដែលលោក ស៊ី ជីនពីង ជួបពិភាក្សាជាមួយលោក បៃដិន នៅទឹកដី អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម