Connect with us

ព័ត៌មានជាតិ

មេធំធនាគារអេស៊ីលីដា៖ បើចង់ដូរពីប្រាក់ដុល្លារ​មក​ប្រើរូបិយបណ្ណជាតិត្រូវធ្វើសន្សឹមៗ​ ចៀសវាង​ប៉ះពាល់ច្រើន

បានផុស

នៅ

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ីបានលើកឡើង​ថា ប្រសិនបើចង់ដូរពីប្រាក់ដុល្លារមកប្រើប្រាក់រូបបិយបណ្ណជាតិវិញគួរតែធ្វើសន្សឹមៗដើម្បីចៀសវាងប៉ះពាល់ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ «ដុល្លាររូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)» កាលពីថ្ងៃទី ១០ វិច្ឆិកា លោកបណ្ឌិត អ៊ិន ចាន់នី បាន​គូស​បញ្ជាក់​​ថា ការដូរពីដុល្លារទៅជារូបិយបណ្ណជាតិទាំងគំហុកបង្កឱ្យមានការប៉ះពាល់ច្រើនដល់ស្ថាប័ននិងអតិថិជន ព្រោះអតិថិជនប្រើដុល្លារមិនមែនជាប្រាក់រៀលទេ។ ដូចនេះគួរតែដូរពីដុល្លារទៅរូបិយបណ្ណជាតិដោយសន្សឹមៗ។

លោកបណ្ឌិត បានលើកឡើងបន្ត​ថា ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២២ ការប្រើប្រាស់រូបិបណ្ណជាតិមានការបំរែបំរួលខ្លាំងដូចជាឆ្នាំ២០១៧ ប្រាក់ឥណទានដុល្លារមាន៩៨% លុះដក់ឆ្នាំ ២០២២ បានធ្លាក់ចុះនៅសល់តែ ៨៩% ខណៈប្រាក់រៀលមាន​១១%។ ចំណែកប្រាក់សន្សំជាដុល្លារក្នុងឆ្នាំ២០១៧ មាន ៩៣% ដល់ឆ្នាំ ២០២២ នៅសល់ ៩០,៤%។

ចោទ​ជាសំណួរថាតើយើង​គួរតែអនុវត្តការដូរពីដុល្លារទៅប្រាក់រៀលដោយគំហុកឬដោយសន្សឹមៗ? លោក បណ្ឌិតបាន​អះអាង​ថា ការប្រើដុល្លារមានផលវិជ្ជមានផងនិងអវិជ្ជមានផង។ ក្នុងនោះវាបាន​ជួយរក្សានិង​ទប់បាននូវអតិផរណាមិនឱ្យធ្លាក់​ចុះ រក្សាបានអត្រាប្តូរប្រាក់និងប្រើជាឧបករណ៍សម្រាប់រក្សាកំណើនសេដ្ឋកិច្ច។ ប៉ុន្តែក៏មិនអាចឱ្យភាពអវិជ្ជមាន​នៃការប្រើប្រាក់ដុល្លារនេះរហូតទេ យើងត្រូវតែមានវិធានការបន្ថែមទៀត ខណៈបច្ចុប្បន្ននេះធនាគារជាតិនៃកម្ពុជាបានមានវិធាការខ្លះៗហើយដូចជាវិស័យសាធារណៈបើកប្រាក់បៀរវត្សជាប្រាក់រៀល ការផ្សព្វផ្សាយពលរដ្ឋបានយល់ដឹងពីប្រាក់រៀលនិងជំរុញឱ្យវិស័យហិរញ្ញវត្ថុផ្តល់ប្រាក់កម្ចីឬបញ្ញើប្រាក់ជាប្រាក់រៀលជាដើម។

លោកក ស្រី ជាសិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានលើកឡើងដែរថា ជាការពិត ដុល្លារូបនីយកម្មបានរួមចំណែកជួយស្តារសេដ្ឋកិច្ច និងអមដំណើរនៃការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមួយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ ទោះយ៉ាងណា ដុល្លារូបនីយកម្មខ្ពស់បានដាក់កំហិតលើការអនុវត្តនយោបាយរូបិយវត្ថុ។ នៅពេលដែលទំហំសេដ្ឋកិច្ចកម្ពុជាកើនឡើងកាន់តែធំ ការខ្វះលទ្ធភាពប្រើប្រាស់នយោបាយរូបិយវត្ថុដោយពេញលេញ ក៏ធ្វើឱ្យសេដ្ឋកិច្ចកាន់តែងាយរងគ្រោះផងដែរ ហើយដែលបណ្តាលឱ្យពឹងផ្អែកតែទៅលើនយោបាយសារពើពន្ធ។

លោកស្រីបានបន្ថែមថា បច្ចុប្បន្នស្ទើរតែគ្រប់ប្រទេសទាំងអស់ លំហនយោបាយសារពើពន្ធបានរួមតូចទៅៗ ដោយសារ​តែ​វិបត្តិផ្ទួនៗ ហើយប្រទេសនានាលើពិភពលោក បានពឹងផ្អែកកាន់តែច្រើនលើនយោបាយរូបិយវត្ថុ ដើម្បីស្តារកំណើនសេដ្ឋកិច្ច។

លោក ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេសទី ១ ធនាគារជាតិកម្ពុជាបានលើកឡើងបញ្ហាដែលនាំកើតមានចរន្តនៃការប្រើប្រាស់ប្រាក់ដុល្លារគ្រប់ដណ្តប់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះលោក​បាន​លើកពី​បទពិសោធន៍នៃការផ្លាស់ប្ដូររបបដឹកនាំ។

លោកថា ប្រទេសកម្ពុជាឆ្លងកាត់ការផ្លាស់ប្ដូររបបដឹកនាំ ដែលធ្វើឲ្យប្រជាជនខ្វះទំនុកចិត្តក្នុងការរក្សាទុករូបិយវត្ថុជាតិ។ បទពិសោធន៍ពីការ​លុប​បំបាត់លុយ និងការបាត់បង់តម្លៃបន្ទាប់ពីការផ្លាស់ប្ដូររបបគ្រប់គ្រងពីមួយទៅមួយ។ ជាមួយគ្នានេះ​ផ្នត់គំនិតរបស់ប្រជាពលរដ្ឋក៏ពាក់ព័ន្ធផង​ដែរ បើសិនផ្នត់គំនិតពលរដ្ឋគិតពីលុយដុល្លារនឹងចាយលុយដុល្លារ ដែលនេះជានិន្នាការផ្នែកចិត្តសាស្ត្រ។

លោក​លើកឡើង​ពី​កង្វះគោលនយោបាយគាំទ្រការប្រើប្រាស់រូបិយវត្ថុជាតិ ដូចជាការបន្ថយពន្ធលើការប្រើប្រាស់ប្រាក់រៀល ដើម្បីធ្វើឲ្យលុយរៀលងាយស្រួលប្រើប្រាស់និងមានតម្លៃ។

លោកបន្ត​ថា ប្រទេស​កម្ពុជា​ពឹងផ្អែកលើការនាំចូល ដែលកំណត់តម្លៃទូទាត់ជាប្រាក់ដុល្លារ។ ជាមួយគ្នានេះ​ក៏​ពាក់ព័ន្ធ​ទំនោរ​ការប្រើប្រាស់ដុល្លារ​កើតឡើង​ ដោយសារ​មិនទាន់មានរៀបចំ​យុទ្ធសាស្ត្រថ្នាក់ជាតិ ក្នុងការប្រូម៉ូតការប្រើប្រាស់លុយរៀលរួមជាធ្លុងមួយនៅគ្រប់ស្ថាប័នទាំងអស់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម