ព័ត៌មានអន្ដរជាតិ
ពលករថៃ ៥នាក់ទៀតស្លាប់នៅ អ៊ីស្រាអែល នាំឲ្យចំនួនសរុបកើនដល់ ៣៩នាក់
ជនជាតិថៃចំនួន៥នាក់ទៀត ដែលធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានបញ្ជាក់ថាបាត់បង់ជីវិត នាំឲ្យតួលេខស្លាប់សរុប កើនដល់៣៩នាក់។
តាមប្រភពពីស្ថានទូតថៃក្នុងទីក្រុង Tel Aviv, ក្រសួងកាបរទេសនិយាយថា អាជ្ញាធរអ៊ីស្រាអែល បានបញ្ចប់ការកំណត់អត្តសញ្ញាណជនរងគ្រោះរួចហើយ និងបានកត់សម្គាល់ជនជាតិថៃ ៥ នាក់បន្ថែមទៀតក្នុងចំណោមពួកគេ។

គិតត្រឹមថ្ងៃទី១០ខែវិច្ឆិកា ពលករថៃដែលស្លាប់នៅអ៊ីស្រាអែលមានចំនួន៣៩នាក់ និងរបួស១៩នាក់ ខណៈ២៥នាក់ត្រូវចាប់ជាចំណាប់ខ្មាំង។ ក្នុងចំណោមអ្នករងរបួស មាន៤នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ស្របពេលជាមួយគ្នានោះ លោក Pairote Chotikasathien មកពីក្រសួងការងារ បានថ្លែងថា ពលករថៃជាង៦០០០នាក់ បានដាក់ពាក្យសុំសំណងពីមូលនិធិសម្រាប់ពលករនៅបរទេស។ ក្នុងចំណោមនោះ មានប្រហែល៣០០០ត្រូវបានសងរួចរាល់ ហើយអ្នកនៅសល់ នឹងទទួលបានសំណង១៥០០០បាតក្នុង១សប្តាហ៍។ យ៉ាងណាក្តី លោកបញ្ជាក់ថា ពលករមួយចំនួន ប្រឈមនឹងភាពយឺតយ៉ាវក្នុងការទូទាត់ ដោយសារតែបញ្ហាការងារឯកសារ។
មានពលករថៃប្រហែល៣០០០០នាក់ ធ្វើការនៅអ៊ីស្រាអែល មុនការវាយឆ្មក់ឆ្លងដែនកាលពីថ្ងៃទី៧ខែតុលា ដោយក្រុមហាម៉ាសប៉ាឡេស្ទីន។ ចាប់តាំងពីពេលនោះមក មានពលករថៃប្រមាណ ៨០០០នាក់ បានធ្វើមាតុភូមិនិវត្តន៍ ហើយពលករថៃជាង ២ម៉ឺននាក់សម្រេចចិត្តស្នាក់នៅអ៊ីស្រាអែល បើទោះបីមានជម្លោះកាន់តែខ្លាំងឡើងៗក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?