ព័ត៌មានជាតិ
Update៖ អគ្គិភ័យឆាបឆេះក្លឹបកម្សាន្តយីហោ Play99 អស់ទាំងស្រុង
ក្លឹបកម្សាន្តមួយកន្លែងយីហោ Play99 ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយរងការខូចខាតទាំងស្រុង ហើយបង្កការភ្ញាក់ផ្អើលកាលពីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវចៃកា ភូមិ១៤ ក្រុម៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍ ដោយក្នុងនោះ ក៏មានអាជ្ញាធរមូលដ្ឋានរួមសហការគ្នា ដេីម្បីបាញ់ពន្លត់ទប់ស្កាត់កុំឱ្យមានការឆេះបន្ថែមទៀត។
ប្រតិបត្តិការនេះត្រូវបានពន្លត់អគ្គិភ័យនេះបានទាំងស្រុង នៅវេលាម៉ោង២:៣០នាទីរំលងអធ្រាត្ រឈានចូលថ្ងៃទី១២ ខែ វិច្ឆិកា ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន ១៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៨០ឡាន ស្មើនឹង ៧២០ម៉ែត្រគូប។ ក្នុងនោះ រថយន្តក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣គ្រឿង ស្មើនឹង១២ ម៉ែត្រូគូប រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន ស្មើនឹង៦០ម៉ែត្រគូប រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង៦ម៉ែត្រគូប រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ ស្មើនឹង ៨ម៉ែត្រគូប, រថយន្តទីក្រុងជ្រោយចង្វារចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៥ឡាន ស្មើនឹង២០ម៉ែត្រគូប រថយន្តទីក្រុងនរាចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ស្មើនឹង ១២ម៉ែត្រគូប រថយន្តអគ្គិភ័យសួនឧស្សហកម្មកាណាឌីយ៉ាចំនួន១គ្រឿង ប្រើប្រាស់អស់ចំនួន១ឡាន ស្មើនឹង ៤ ម៉ែត្រគូប និងរថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ស្មើនឹង១៨ម៉ែត្រគូប។

សមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះធ្វើឲ្យខូចខាតឆេះក្លឹបកម្សាន្តថ្មបេតុងទំហំ ១៥ម៉ែត្រ X ២០ម៉ែត្រ និងសម្ភារៈអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕
ដោយ៖សុខា



-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៦ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា