Connect with us

ព័ត៌មានអន្ដរជាតិ

ទារកជិត៤០នាក់ ប្រឈមស្លាប់នៅមន្ទីរពេទ្យក្នុងតំបន់ ហ្គាហ្សា ដោយសារកង្វះអុកស៊ីសែន

បានផុស

នៅ

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃសៅរ៍ទី១១ខែវិច្ឆិកាថា កុមារចំនួន៣៩នាក់ក្នុងបន្ទប់ថែទាំនៃមន្ទីរពេទ្យ Al-Shifa នៅតំបន់ ហ្គាហ្សា កំពុងមានហានិភ័យនៃការស្លាប់គ្រប់ពេលទាំងអស់ ដោយសារតែកង្វះអុកស៊ីសែន ខណៈការទម្លាក់គ្រាប់បែក និងការបាញ់កាំភ្លើងធំដាក់មន្ទីរពេទ្យនិងតំបន់ជុំវិញខ្លួន នៅតែបន្តឥតថមថយ។

(រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mohammad Alawawda អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ នៅក្រសួងសុខាភិបាលបានប្រាប់ Anadolu ថា កុមារ៣៩នាក់នៅទីនោះ មានហានិភ័យនៃគ្រោះថ្នាក់ដល់ជីវិត រីឯទារកម្នាក់បានស្លាប់បាត់ទៅហើយ ដោយសារកង្វះខ្យល់អុកស៊ីសែន។

ស្របពេលជាមួយគ្នានោះ លោកស្រី Mai Al-Kaila រដ្ឋមន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា “ពេលនេះ មន្ទីរពេទ្យត្រូវឡោមព័ទ្ធដោយរថក្រោះអ៊ីស្រាអែល។ គ្មានការផ្តល់ប្រេងឥន្ធនៈ ថ្នាំពេទ្យ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀតឡើយ ហើយលទ្ធផលគឺជាការស្លាប់អ្នកជំងឺរាប់ពាន់នាក់”។

លោកស្រី Mai Al-Kaila (រូបថត៖ WAFA)

លើសពីនេះ មន្ទីរពេទ្យចំនួន២០ក្នុងចំណោមមន្ទីរពេទ្យទាំង៣៥ គឺលែងដំណើរការទៅហើយ ដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងកង្វះប្រេងឥន្ធនៈ។

លោកស្រី Kaila ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យធ្វើអន្តរាគមន៍ជាបន្ទាន់ ដកការឡោមព័ទ្ធលើមន្ទីរពេទ្យ និងបញ្ឈប់សង្រ្គាម ដើម្បីជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន៖ មេដឹកនាំអារ៉ាប់ និងមូស្លីម ទាមទារឲ្យ បញ្ចប់ សង្គ្រាម ហ្គាហ្សា ជា បន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣១ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣៥ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៤០ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម