ព័ត៌មានជាតិ
បន្ថែមផ្តល់ប្រាក់ឧបត្ថម្ភ កម្មវិធីបណ្តុះបណ្តាលជំនាញឥតគិតថ្លៃចាប់ចុះឈ្មោះទទួលពាក្យពីថ្ងៃទី ១៥ វិច្ឆិកា
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាកវិជ្ជាជីវៈបានប្រកាសឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅតាមរាជធានីខេត្តដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ។
លោក កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាកវិជ្ជាជីវៈបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១២ វិច្ឆកានេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅថ្ងៃ ១៤ វិច្ឆិកា ២០២៣។ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យអាចទៅចុះឈ្មោះចូលរៀនបាននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅតាមរាជធានីខេត្តនិងតាមប្រព័ន្ធឌីជីថល www.tvet.gov.kh និងប្រព័ន្ធ Mobile App: TVET 1.5 M។
លោកបានបន្តថា ការចុះឈ្មោះសិក្សា យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យត្រូវមានអាយុ ១៥ ឆ្នាំឡើង មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ សំបុត្រកំណើត មានបណ្ណសមធ៌មក្រីក្រ ១ ឬ ២ ឬ បណ្ណសំគាល់គ្រួសារងាយរងហានិភ័យ។ ដោយឡែកចំពោះយុជនមកពីសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ត្រូវមានអាយុ ១៥ ឆ្នាំឡើង និងមានអត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត។
ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយហានិភ័យនេះក៏មានការចូលរួមពីវិស័យឯកជនមកពីសភាពាណិជ្ជកម្មនិងសមាគមចំនួន ១៨ ផងដែរ ដោយជួយគាំទ្រទៅលើការហាត់ការនិងកម្មសិក្សាដល់សិស្ស។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ការសិក្សាជំនាញវិជ្ជាជីវៈនេះមានរយៈពេល ៤ ខែ ដោយយុវជនមិនត្រឹមតែទទួលបានការសិក្សាជំនាញថ្មីៗ បច្ចេកទេសនិងព័ត៍មានវិទ្យាឌីជីថលប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៧០ ដុល្លារក្នុង ១ ខែពីរាជរដ្ឋាភិបាលផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា យុវជនដែលចូលរៀនសាលាវិជ្ជាជីវៈទាំងអស់នឹងរៀនបណ្តើរនិងចុះហាត់ការនៅតាមរោងចក្រសហគ្រាសក្រុមហ៊ុននានា ដើម្បីដកស្រង់បទពិសោធន៍ផ្ទាល់ពីអ្នកជំនាញ និងអាចបញ្ចេញនូវសមត្ថភាពរបស់ខ្លួនថែមទាំងមានឱកាសទទួលបានការងារល្អៗនៅសហគ្រាសនោះពេលបញ្ចប់ការហាត់ការផងដែរ។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការងារបណ្តុះបណ្តាលនេះត្រូវធ្វើយុទ្ធនាការបន្ថែមទៀតដើម្បីឱ្យយុវជនបានយល់ពីសារសំខាន់នៃកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដើម្បីអាចមកចុះឈ្មោះចូលរៀន ខណៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេស នឹងប្រកាសដោយសម្តេចធិបតី ហ៊ុន ម៉ាណែតនៅថ្ងៃទី ១៤ វិច្ឆិកាខាងមុខនេះ។
បើតាមលោករដ្ឋមន្ត្រី ការបណ្តុះបណ្តាលនេះទទួលបានជោគជ័យទៅបានអាស្រ័យមានការចូលរួមពីគ្រប់ភាគីរួមទាំងវិស័យឯកជនពិសេសយុវជនខ្លួនឯងផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ