ព័ត៌មានអន្ដរជាតិ
លោក Macron ថា ខែក្រោយ នឹងកំណត់ជោគវាសនា ជម្លោះ រុស្ស៊ី-អ៊ុយក្រែន
កាលពីចុងសប្តាហ៍កន្លងទៅ ប្រធានាធិបតីបារាំងលោក Emmanuel Macron ព្យាករថា ជម្លោះអ៊ុយក្រែន អាចឈានដល់ចំណុចរបត់មួយនៅចុងឆ្នាំនេះ ហើយលោកខាងលិចគួរតែបន្តគាំទ្រអ៊ុយក្រែនជាមួយនឹងជំនួយយោធា ព្រោះខែក្រោយ នឹងក្លាយជាខែកំណត់ជោគវាសនាជម្លោះនេះ ប៉ុន្តែលោកមិនបញ្ជាក់ច្បាស់ថា នឹងមានអ្វីកើតឡើងនោះទេ។
ច្រើនខែមកហើយ ដែលអ៊ុយក្រែន បើកការវាយបករុស្ស៊ី ប៉ុន្តែទីក្រុងកៀវ ហាក់មិនបានទទួលផ្លែផ្កាធំដុំណាមួយគួរឲ្យកត់សម្គាល់សោះ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Macron បានច្រានចោលនូវលទ្ធភាពដែល អ៊ុយក្រែន នឹងបើកកិច្ចចរចាជាមួយរុស្ស៊ីនាពេលខាងមុខ។
នៅក្នុងបទសម្ភាសន៍ជាមួយ BBC ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ទី១១ខែវិច្ឆិកា ប្រធានាធិបតីបារាំងអះអាងថា ប្រសិនបើទីក្រុងមូស្គូ ឈ្នះលើទីក្រុងកៀវមែននោះ “អ្នកនឹងឃើញមានអំណាចចក្រពត្តិថ្មី” នៅក្នុងទ្វីបអឺរ៉ុប ដែលនឹងគំរាមកំហែងដល់ប្រទេសជិតខាងជាច្រើន រួមទាំងអតីតសាធារណរដ្ឋសូវៀតផងដែរ។
ទាក់ទងនឹងការបញ្ឈប់អរិភាព លោក Macron បានផ្តល់យោបល់ថា មិនទាន់ដល់ពេលដែលអ៊ុយក្រែនត្រូវមកតុចរចាជាមួយរុស្ស៊ីទេ ហើយការសម្រេចចិត្តលើបញ្ហានេះ គួរតែធ្វើឡើងដោយទីក្រុងកៀវ។ យ៉ាងណា លោកនិយាយថា នៅពេលណាមួយ អាចមានការចរចាដោយយុត្តិធម៌និងស័ក្តិសម ហើយស្វែងរកដំណោះស្រាយជាមួយរុស្ស៊ី។
រុស្ស៊ីនិយាយម្តងហើយម្តងទៀតថា ខ្លួនបើកចំហចំពោះការចរចាជាមួយរដ្ឋាភិបាលទីក្រុងកៀវ។ ប៉ុន្តែ កាលពីរដូវស្លឹកឈើជ្រុះកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចុះហត្ថលេខាលើក្រឹត្យ ហាមឃាត់ការចរចាទាំងអស់ជាមួយថ្នាក់ដឹកនាំបច្ចុប្បន្ននៅទីក្រុងមូស្គូ បន្ទាប់ពីអតីតតំបន់អ៊ុយក្រែនចំនួន៤បានបោះឆ្នោតយ៉ាងលើសលប់ ដើម្បីចូលរួមជាមួយរុស្ស៊ី។
គួរបញ្ជាក់ថា ការវាយបករបស់អ៊ុយក្រែន បានចាប់ផ្តើមតាំងពីដើមខែមិថុនាមកម្ល៉េះ ប៉ុន្តែកងកកម្លាំងនៅជួរមុខ ហាក់មិនទទួលបានផលអ្វីឡើយ ហើយចាប់តាំងពីពេលនោះមក រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu ប៉ាន់ប្រមាណថា អ៊ុយក្រែនបាត់បង់ទាហានជាង ៩០,០០០ នាក់ ព្រមទាំងរថក្រោះ ៦០០ គ្រឿង និងរថពាសដែក ១,៩០០ គ្រឿងផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ EU៖ ដូចជាមិនមើលឃើញសញ្ញាថា អ៊ុយក្រែន អាចឈ្នះរុស្ស៊ី សោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ