ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ឲ្យអ្នកជំងឺចេញពីមន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សា ព្រោះនឹងមានការវាយប្រហារលើទីតាំងទាំងនោះ
អ៊ីស្រាអែលបានជំរុញទៅដល់បុគ្គលិកពេទ្យ និងអ្នកជំងឺដែលនៅសល់ក្នុងមន្ទីរពេទ្យ al-Shifa នៃតំបន់ហ្គាហ្សាស្ទ្រីប ឲ្យជម្លៀសចេញជាបន្ទាន់ ដោយសារតែទាហានអ៊ីស្រាអែលអាចនឹងបើកការវាយលុកមន្ទីរពេទ្យទាំងអស់ក្នុងតំបន់នាពេលឆាប់ៗខាងមុខនេះ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/Gaza-29.png)
នៅក្នុងឃ្លីបវីដេអូដែលបានបង្ហោះកាលពីថ្ងៃអាទិត្យ មន្ត្រីយោធាអ៊ីស្រាអែលដែលនិយាយជាភាសាអារ៉ាប់បានលើកឡើងថា ការប្រកាសឲ្យមានការជម្លៀសមនុស្សចេញពីមន្ទីរពេទ្យ គឺដោយសារតែបន្ទាយសំខាន់ៗមួយចំនួនរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស លាក់បង្កប់នៅក្រោមកន្លែងព្យាបាលក្នុងតំបន់ហ្គាហ្សា ។
យោងតាមអ្នកនាំពាក្យយោធាអ៊ីស្រាអែលបានឲ្យដឹងថា រហូតមកដល់ពេលនេះខាងយោធាបានដាក់សំណើទៅកាន់ប្រធានពេទ្យរួចរាល់អស់ហើយ អំពីការជម្លៀសបុគ្គលិកពេទ្យ អ្នកជំងឺ និងជនស៊ីវិលដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ al-Shifa ហើយពួកគេទាំងនោះអាចជម្លៀសចេញតាមផ្លូវខាងកើត ដែលនៅតែបើកការចេញចូលនៅឡើយ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/Mai-Alkaila.jpg)
ពាក់ព័ន្ធនឹងបញ្ហានេះដែរ នៅក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីសុខាភិបាលប៉ាឡេស្ទីន លោកស្រី Mai Alkaila បានរិះគន់ទៅដល់អ៊ីស្រាអែលយ៉ាងចាស់ដៃ ចំពោះការបង្ខំប្រជាជនដែលកំពុងសម្រាកព្យាបាលឲ្យចាកចេញពីមន្ទីរពេទ្យ ជាពិសេសគឺការគំរាមពួកគេអំពីការវាយប្រហារតាមអាកាសនេះតែម្ដង ។
លោកស្រីបានអះអាងថា យោធាអ៊ីស្រាអែលកំពុងបំពានច្បាប់អន្តរជាតិ ហើយបានអំពាវនាវឲ្យមានអន្តរាគមន៍រហ័សពីសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិផងដែរ ។ បច្ចុប្បន្នអ្នកជម្លៀសជាច្រើននាក់ស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សា បន្ទាប់ពីបានភៀសខ្លួនចេញពីការវាយប្រហាររបស់អ៊ីស្រាអែល ។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/Gaza-30.jpg)
ស្របពេលជាមួយគ្នានេះ ការវាយប្រហាររបស់អ៊ីស្រាអែលកើតមានឡើង ចំពេលមានការខ្វះខាតប្រេងឥន្ធនៈ និងស្បៀងអាហារ ខណៈស្ថានភាពមនុស្សធម៌នៅទីនោះក៏កាន់តែយ៉ាប់យ៉ឺនផងដែរ ដោយសារតែមានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកកកុញ ។
បច្ចុប្បន្នអ៊ីស្រាអែលបាននិងកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន រួមទាំងការវាយប្រហារតាមអាកាស ប្រតិបត្តិការជើងគោក និងការទម្លាក់គ្រាប់បែក ជាពិសេសនៅតំបន់ភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលកងរថក្រោះរបស់អ៊ីស្រាអែលកំពុងបោះពួយរុលចូលទៅមុខយ៉ាងជ្រៅ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/Israel-27.jpg)
យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ជនស៊ីវិលលើស ១១,១០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីជាង ៨,០០០ នាក់ចាប់តាំងពីជម្លោះថ្មីបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ក្រោយការវាយប្រហារឆ្លងព្រំដែនចូលអ៊ីស្រាអែលពីសំណាក់ក្រុមហាម៉ាស ដោយបានសម្លាប់មនុស្សជិត ១,២០០ នាក់ ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ២៨,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ UN ថា បើលើផែនដីមានឋាននរកមែន វាគឺនៅភាគខាងជើងតំបន់ហ្គាហ្សា នេះហើយ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?