ព័ត៌មានអន្ដរជាតិ
បញ្ហាធំមួយ នឹងត្រូវលើកយកមកពិភាក្សា ក្នុងជំនួបកំពូល បៃដិន-ស៊ី
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យទី១២ខែវិច្ឆិកាថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចង់បង្កើតទំនាក់ទំនងយោធានិងយោធាជាមួយប្រទេសចិនឡើងវិញ ហើយបញ្ហានេះនឹងលើកយកមកពិភាក្សាក្នុងជំនួបកំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរ។
លោក បៃដិន នឹងជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដោយផ្ទាល់ជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ នៅថ្ងៃពុធទី១៥ខែវិច្ឆិកា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុង San Francisco។ នេះក៏ជាជំនួបផ្ទាល់លើកទី២ រវាងមេដឹកនាំទាំងពីរផងដែរ ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងក្នុងខែមករាឆ្នាំ២០២១។
លោក Sullivan បាននិយាយក្នុងបទសម្ភាសជាមួយទូរទស្សន៍ CBS ថា “លោកប្រធានាធិបតីបានប្តេជ្ញាចិត្តថា នឹងមានការបង្កើតឡើងវិញនូវទំនាក់ទំនងយោធានិងយោធា ពីព្រោះគាត់ជឿថា វាគឺជាផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ យើងត្រូវការខ្សែទំនាក់ទំនងទាំងនោះ ដើម្បីកុំឲ្យមានកំហុសឬការគណនាខុសណាមួយ”។
លោក Sullivan បន្តថា ទំនាក់ទំនងយោធាដែលស្តារឡើងវិញ អាចកើតឡើងនៅគ្រប់កម្រិតចាប់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ រហូតដល់កម្រិតប្រតិបត្តិការយុទ្ធសាស្ត្រ ក៏ដូចជានៅលើដែនទឹក និងអាកាសនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។
ក្រៅពីបញ្ហាខាងលើ, កិច្ចប្រជុំ បៃដិន-ស៊ី ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់លើបញ្ហាសកលចាប់ពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ដល់ការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន, ទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី, បញ្ហាតៃវ៉ាន់, ឥណ្ឌូប៉ាស៊ីហ្វិក, សិទ្ធិមនុស្ស, ការផលិតថ្នាំញៀន Fentanyl, AI ក៏ដូចជា ទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចប្រកបដោយតម្លាភាពផងដែរ។
សូមបញ្ជាក់ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពល្អក់កកររឹតតែខ្លាំងក្នុងខែកុម្ភៈ បន្ទាប់ពីលោក បៃដិន បញ្ជាឲ្យបាញ់ទម្លាក់បាឡុងដែលសង្ស័យថាយកការណ៍ឲ្យចិន ខណៈវាហោះលើទឹកដីសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ច្បាស់ការណ៍ពីថ្ងៃដែលលោក ស៊ី ជីនពីង ជួបពិភាក្សាជាមួយលោក បៃដិន នៅទឹកដី អាមេរិក
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
សុខភាព១ សប្តាហ៍ ago
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក