Connect with us

ព័ត៌មានអន្ដរជាតិ

ទារកទើបកើត និងអ្នកជំងឺនៅមន្ទីរពេទ្យធំបំផុតក្នុងតំបន់ហ្គាហ្សា កំពុងស្លាប់ជាបន្តបន្ទាប់

បានផុស

នៅ

ទារកទើបនឹងកើត និងអ្នកជំងឺផ្សេងទៀតនៅមន្ទីរពេទ្យធំបំផុតរបស់តំបន់ហ្គាហ្សា កំពុងស្លាប់ជាបន្តបន្ទាប់ ដោយសារលែងមានអគ្គិសនី រីឯធនធាននៅទីនោះ ក៏អស់ទៅទៀត។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន, មន្ទីរពេទ្យ Al-Shifa នៅទីក្រុងហ្គាហ្សា គឺលែងដំណើរការចាប់តាំងពីព្រឹកថ្ងៃសៅរ៍មកម្ល៉េះ ខណៈការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅខាងក្រៅអគារ បានបណ្តាលឲ្យដាច់ចរន្តអគ្គិសនី ចំពេលមានកង្វះខាតប្រេងឥន្ធនៈ។

ក្រសួងសុខាភិបាលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ទារក៣នាក់ និងអ្នកជំងឺជាង ១០នាក់ផ្សេងទៀត បានស្លាប់កាលពីចុងសប្តាហ៍។

(រូបថត៖ Courtesy Mads Gilbert)

វេជ្ជបណ្ឌិត Marwan Abusada គ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យ និងក៏ជាប្រធានកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្រសួងសុខាភិបាលផងដែរ បាននិយាយកាលពីថ្ងៃសៅរ៍ថា ទារកម្នាក់បានស្លាប់ ដោយសារតែមិនមានអគ្គិសនី ហើយគាត់បានបញ្ជាក់ពីការស្លាប់របស់ទារកពីរនាក់ទៀត កាលពីថ្ងៃអាទិត្យ។ ទន្ទឹមនោះ ទារក៣៦នាក់​ទៀត កំពុង​មាន​ហានិភ័យ ប្រសិន​បើ​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​នេះ ពួកគេ​នឹង​ស្លាប់​ទាំងអស់។

លោកស្រី Mai Al-Kaila រដ្ឋមន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា “ពេលនេះ មន្ទីរពេទ្យត្រូវឡោមព័ទ្ធដោយរថក្រោះអ៊ីស្រាអែល។ គ្មានការផ្តល់ប្រេងឥន្ធនៈ ថ្នាំពេទ្យ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀតឡើយ ហើយលទ្ធផលគឺជាការស្លាប់អ្នកជំងឺរាប់ពាន់នាក់”។

(រូបថត៖ Dr. Ahmed El Mokhallalati)

លើសពីនេះ មន្ទីរពេទ្យចំនួន២០ក្នុងចំណោមមន្ទីរពេទ្យទាំង៣៥ គឺលែងដំណើរការទៅហើយ ដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងកង្វះប្រេងឥន្ធនៈ។

លោកស្រី Kaila ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យធ្វើអន្តរាគមន៍ជាបន្ទាន់ ដកការឡោមព័ទ្ធលើមន្ទីរពេទ្យ និងបញ្ឈប់សង្រ្គាម ដើម្បីជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NBC News 

ចុចអាន៖ ទារកជិត៤០នាក់ ប្រឈមស្លាប់នៅមន្ទីរពេទ្យក្នុងតំបន់ ហ្គាហ្សា ដោយសារកង្វះអុកស៊ីសែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ៦ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៧ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ជីវិតកម្សាន្ដ១០ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១៤ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម