Connect with us

ព័ត៌មានជាតិ

១០ ខែ ឆ្នាំនេះ អគ្គិភ័យកើតឡើងជិត ៥០០ លើក បង្កឲ្យមនុស្សស្លាប់ ២៨ នាក់ និងរបួស ៣៤ នាក់

បានផុស

នៅ

នៅ​ក្នុង​រយៈពេល ១០ ខែ ឆ្នាំ ២០២៣ នេះ អគ្គិភ័យ​បាន​កើត​ឡើង​ជិត ៥០០ លើក នៅ​ទូទាំង​ប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាង ៦០ នាក់ និង​បំផ្លាញ​លំនៅដ្ឋាន ព្រមទាំង​តូប​ផ្សារ និង​ឃ្លាំង​ទំនិញ​ជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ​១៣​ វិច្ឆិកា​នេះ​ថា​ រយៈពេល​ ១០ ​ខែ ​ឆ្នាំ​ ២០២៣​ នេះ​ អគ្គិភ័យ​បាន​កើតឡើង​ចំនួន ៤៩៨ លើក បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ ៥៥៥​ ខ្នង​ តូប​ផ្សារ​ ៧៩ ​តូប សាលារៀន ​១​ ខ្នង ​ឃ្លាំង​ទំនិញ​ ១០ កន្លែង​ រោងចក្រ​សិប្បកម្ម​ ៩​ កន្លែង​ អគារ​រដ្ឋបាល ​១២ ​កន្លែង​ ស្លាប់​មនុស្ស​ ២៨​ នាក់ និង​របួស​ ៣៤ នាក់។

លោក​បាន​បន្ត​ថា ​ក្នុង​ចំណោម​គ្រោះ​អគ្គិភ័យ​ជិត​ ៥០០​ លើក​ ក្នុង​នោះ​កើត​នៅ​រាជធានី​ភ្នំពេញ​ច្រើន​ជាង​គេ​រហូតដល់​ទៅ ​៩៨​ លើក​ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ ៩២ ​ខ្នង​ តូប​ផ្សារ​ ២៧ ​តូប​ ឃ្លាំង​ទំនិញ ៧ កន្លែង ​រោងចក្រ​សិប្បកម្ម​ ៤​ កន្លែង​ ស្លាប់​មនុស្ស​ ១៣​ នាក់​ រង​របួស​ ៧​ នាក់។ ចំណែក​ខេត្ត​កណ្តាល​មាន​អ្នក​ស្លាប់​ ១​ នាក់ តាកែវ​ ៣ ​នាក់​ ស្វាយរៀង ​២​ នាក់ ស្ទឹងត្រែង​ ១ ​នាក់ ​ក្រចេះ​ ១ ​នាក់ កំពង់ចាម ៣ នាក់ បាត់ដំបង ១ នាក់ ព្រះសីហនុ​ ២​ នាក់ ​និង​ត្បូងឃ្មុំ ១ នាក់។

លោក​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ ១០​ ខែ​នេះ​ដែរ​ ខ្យល់​កន្ត្រាក់​កើតឡើង​ចំនួន ​២៧៩​ លើក បណ្តាល​ឲ្យ​រលំ​ផ្ទះ​ចំនួន ​២០០២ ​ខ្នង របើក​ដំបូល​ផ្ទះ​ ១២៧៥២ ​ខ្នង​ របើក​ដំបូល​សាលារៀន​ ៩២​ ខ្នង តូប​ផ្សារ​ ១៧៨ ​តូប​ អគារ​រដ្ឋបាល​ ៣៩​ កន្លែង​ ស្លាប់​មនុស្ស​ ៩​ នាក់ ​និង​របួស​ ១៧០​ នាក់។ ចំណែក​រន្ទះបាញ់​បាន​កើត​ឡើង​ចំនួន​ ១៣៣ ​លើក​ ប៉ះពាល់​ផ្ទះ​ ១៥ ​ខ្នង ​ស្លាប់​មនុស្ស​ ៧៥​ នាក់ របួស​ ៥៨​ នាក់​ និង​ងាប់​គោក្របី​ ៩៧ ​ក្បាល។ រីឯ​អគ្គិភ័យ​កើតឡើង​ចំនួន​ ៤៩៨​ លើក​ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ ​៥៥៥ ​ខ្នង​ តូប​ផ្សារ​ ៧៩ ​តូប សាលារៀន​ ១​ ខ្នង ​ឃ្លាំង​ទំនិញ​ ១០​ កន្លែង​ រោងចក្រ​សិប្បកម្ម​ ៩ កន្លែង អគារ​រដ្ឋបាល​ ១២ ​កន្លែង​ ស្លាប់​មនុស្ស ​២៨​ នាក់ ​និង​របួស ​៣៤​ នាក់។

បើ​តាម​លោក​ឧត្ដមសេនីយ៍​ឯក នេត វ៉ាន់ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ធ្លាប់​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដើមចម​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង បណ្ដាល​មកពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ចំនួន ៤១.៥៥ ភាគរយ​,​ ប្រើប្រាស់​ភ្លើង​ចំនួន​ ៣៨.២៤​ ភាគរយ ​និង​ក្ដាប់​មិនបាន​ចំនួន​ ២០.២១​ ភាគរយ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ២១ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២០ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម