Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស រកឃើញថា អ្នកប្រើប្រាស់បារីអេឡិចត្រូនិក ២១ ភាគរយ នឹងត្រឡប់ទៅជក់បារីធម្មតាវិញ

បានផុស

នៅ

អ្នក​តស៊ូ​មតិ​អំពី​ការ​ជក់​បារីនៅអង់គ្លេស​បាន​ចេញ​មុខ​ប្រឆាំង​នឹង​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ហាម​ប្រាម​មិនឲ្យប្រើប្រាស់បារី​អេឡិចត្រូនិក ដោយ​អះអាង​ថា ​អ្នកជក់បារីប្រភេទនេះប្រមាណ ២១ ភាគរយ នឹងត្រឡប់ទៅជក់បារីធម្មតាវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមុខប្រឆាំងការហាមប្រាមមិនឲ្យជក់បារីអេឡិចត្រូនិកពីសំណាក់ក្រុមអ្នកតស៊ូមតិបានកើតមានឡើង បន្ទាប់ពីស្ដេចនៃចក្រភពអង់គ្លេស និងរដ្ឋមន្ត្រីសុខាភិបាលបានលើកឡើងពីការកាត់បន្ថយការប្រើប្រាស់បារីប្រភេទនេះ ដោយសារតែផលប៉ះពាល់សុខភាព និងបរិស្ថាន ជាពិសេសកុមារក៏ចូលរួមប្រើប្រាស់បារីអេឡិចត្រូនិកផងដែរ ។

ស្របពេលជាមួយគ្នានេះ លោក David Phillips ម្ចាស់ហាងបារីអេឡិចត្រូនិក Vape Superstore ដែលបានធ្វើការស្ទង់មតិលើអតិថិជន ១,០០០ នាក់ បានរកឃើញថា ​អ្នកជក់បារីអេឡិចត្រូនិក ២១ ភាគរយ នឹងត្រឡប់ទៅជក់បារីវិញ ។

សូមជម្រាបថា អ្នកប្រើប្រាស់បារីអគ្គិសនី ឬ Vape នៅអង់គ្លេសបានកើនឡើងពី ៧០ ម៉ឺននាក់ក្នុងឆ្នាំ ២០១២ ដល់ ៤.៧ លាននាក់នៅឆ្នាំ ២០២៣ ហើយក្នុងចំណោមនោះ មានប្រហែល ២.៨ លាននាក់ធ្លាប់ញៀនបារី ក្រោយពីផ្ដាច់ការប្រើប្រាស់បារីអគ្គិសនី ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Dailymail

ចុចអាន៖ ៧ សញ្ញាបង្ហាញថា កូនលោកអ្នកលួចជក់បារីអេឡិចត្រូនិក (VAPE)

ចុចអាន៖ តោះ! មកដឹងពីមូលហេតុដែលយុវវ័យខ្លះចូលចិត្តជក់បារីអេឡិចត្រូនិក(VAPE)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម