ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពន្លឿនការសម្រួលតួនាទីភារកិច្ច របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យពន្លឿនការសម្រួលតួនាទីភារកិច្ច របស់គណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សំដៅលុបបំបាត់ចំណុចអវិជ្ជមាន លើប្រសិទ្ធភាពការងារ ក្រោយពីមានការលើកឡើងពីវិស័យឯកជន នាពេលកន្លងមក។ ការលើកឡើងនេះ ធ្វើឡើងក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី ១៩ នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចំពោះការលើកកម្ពស់តម្លាភាពនៃការស្រាវជ្រាវ ស៊ើបអង្កេត និងការបង្ក្រាបផលិតផលក្លែងក្លាយ គឺវិស័យឯកជនបានលើកឡើងអំពីការអនុវត្តការងារ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានក្លាយជាបន្ទុកមួយ។
ឆ្លើយតបនឹងបញ្ហានេះ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានដាក់ចេញនូវសេចក្ដីសម្រេចចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីផ្អាកជាបណ្ដោះអាសន្ននូវការស្រាវជ្រាវ ស៊ើបអង្កេត និងការបង្រ្កាបផលិតផលក្លែងក្លាយ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរួចរាល់ហើយ ដើម្បីកែសម្រួលតួនាទីភារកិច្ច សំដៅលុបបំបាត់ចំណុចអវិជ្ជមាន លើប្រសិទ្ធភាពការងារ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ហើយកិច្ចការងារនេះ យើងត្រូវធ្វើ ហើយជាពិសេសបទដ្ឋានការងារ ត្រូវឲ្យមានភាពច្បាស់លាស់ ភាពសាមញ្ញ ហើយសំខាន់បំផុតការអនុវត្តឲ្យចំគោលដៅ កុំអនុវត្តលើស អញ្ចឹងកិច្ចការងារនេះ គឺទាមទារនូវការគ្រប់គ្រង និងពង្រឹងនូវស្ថាប័នខ្លួនឯង ដែលអាទិភាពមួយសំខាន់របស់រដ្ឋាភិបាល គឺកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈ»។
ពាក់ព័ន្ធបញ្ហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបន្តពន្លឿនទៅលើកិច្ចការកែសម្រួលតួនាទីភារកិច្ច របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ពិសេសទៅលើយន្ដការអនុវត្តតែម្ដង៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា