ព័ត៌មានជាតិ
គ្រូពេទ្យស្ម័គ្រចិត្តបារាំង ចុះព្យាបាលជំងឺបំពង់ក ត្រចៀក និងវះដុំគីសជូនពលរដ្ឋខេត្តកោះកុងឥតគិតថ្លៃ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ចុះបេសកម្មពិនិត្យ និងព្យាបាលជំងឺបំពង់ក ត្រចៀក ព្រមទាំងវះកាត់ដុំគីសដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនៅខេត្តកោះកុង និងសាធារណជនទូទៅ ក្រោមស្មារតីមនុស្សធម៌។
បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩បានធូរស្រាលទៅ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់បារាំង បានផ្តើមបេសកម្មពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋឡើងវិញផ្នែកជំងឺត្រចៀកស្តាប់មិនឮ ដុះដុំគីស និងជំងឺបំពង់កជាដើម។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា នេះថា បេសកម្មក្រោមជំនួយមនុស្សធម៌ពីក្រុមគ្រូពេទ្យបារាំងនេះ ធ្វើឡើងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីឱ្យអ្នកជំងឺមានស្ថានភាពល្អប្រសើរសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។

បើតាមលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ការពិនិត្យ និងព្យាបាលជំងឺផ្នែកត្រចៀក បំពង់ក ឬដុំគីស គឺមិនទាមទារឱ្យបង់ថ្លៃសេវានោះទេ ខណៈអត្រាអ្នកជំងឺកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ។ ដូច្នេះពលរដ្ឋអាចមកទទួលយកសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែករាល់ម៉ោងធ្វើការ។
ទន្ទឹមនោះ លោកវេជ្ជបណ្ឌិត ក៏បានចាត់ទុកសកម្មភាពមនុស្សធម៌នេះ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំងជាការងារល្អប្រពៃពុំអាចខ្វះលើការជួយគាំពារសុខភាពពលរដ្ឋដែលមានតម្រូវការព្យាបាល ពិសេសពលរដ្ឋនៅតាមទីជនបទដាច់ស្រយោល។

ដោយឡែកអ្នកស្រី សូត្រ ស្រីលក្ខណ៍ ជាពលរដ្ឋរស់នៅភូមិ១ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មានជំងឺពកបំពង់ក និងលោក សាល វិសិទ្ធ ដែលមានម្តាយមានជំងឺត្រចៀកស្តាប់មិនឮ លើកឡើងថា ពួកគាត់មានជំងឺទាំងនេះច្រើនឆ្នាំមកហើយ ដែលវាធ្វើឱ្យប៉ះពាល់ការរស់នៅ និងរកស៊ីយ៉ាងខ្លាំង កន្លងទៅធ្លាប់ទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យដ៏ទៃក៏ដោយ ក៏មិនទាន់ហ៊ានសម្រេចិត្តថាវះកាត់យ៉ាងណាទេ គ្រាខ្វះថវិកា និងព្រួយបារម្ភពីសុខភាព។ ពលរដ្ឋដដែលបន្ថែមថា ប៉ុន្តែគ្រាន់តែដឹងថា គ្រូពេទ្យមកពីបារាំង និងមន្ទីរពេទ្យខេត្តកោះកុង ប្រកាសដំណឹងក៏ប្រញាប់ពិនិត្យព្យាបាលជំងឺប្រកបដោយក្តីជឿជាក់លើសមត្ថភាពក្រុមគ្រូពេទ្យបារាំងទាំងនោះ៕
អត្តបទ៖ សិរីវឌ្ឍនៈ





-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?