Connect with us

ព័ត៌មានជាតិ

អង្គការស្នាមញញឹមកម្ពុជា នឹងរៀបចំការវះកាត់មាត់ឆែបដល់កុមារនៅមន្ទីរពេទ្យបង្អែក​ខេត្តកំពត ដើមខែធ្នូ ខាងមុខ

បានផុស

នៅ

អង្គការ​ស្នាម​ញញឹម​កម្ពុជា សហការ​ជាមួយ​អង្គការ​ស្នាមញញឹម នៃ​ប្រទេស​ជប៉ុន គ្រោង​នឹង​រៀបចំ​ការ​វះកាត់​មាត់​ឆែប​ដល់​កុមារ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពត ចាប់ពី​ថ្ងៃ​ទី ០៣ ដល់​ថ្ងៃ​ទី ០៦ ខែ​ធ្នូ ឆ្នាំ ២០២៣ ខាងមុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​នាយក​គ្រប់គ្រង​វេជ្ជសាស្ត្រ​អង្គការ​ស្នាមញញឹម​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់ លោកជំទាវ​បណ្ឌិត ពេជ្រ ចន្ទមុន្នី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល អង្គការ​ស្នាមញញឹម​កម្ពុជា បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ជួយ​វះកាត់​មាត់​ឆែប​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ ក្នុង​នោះ​មាន​កុមារ​ចំនួន ៥,៣១៨ ករណី បាន​ទទួល​ការ​វះកាត់​មាត់​ឆែប ចាប់​តាំងពី​ឆ្នាំ ២០០២ រហូត​មក​ដល់​បច្ចុប្បន្ន នេះ​ជា​តួលេខ​មួយ​ក្នុងចំណោម​តួលេខ​សរុប​ជាង ៨០,០០០ ករណី ដែល​អង្គការ​ស្នាមញញឹម​តំបន់​អាស៊ី បាន​រួម​គ្នា​ជួយ​វះកាត់។

កាលពី​ថ្ងៃ​ទី ០៩ ដល់​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ លោក​សាស្ត្រាចារ្យ ម៉ុក ធាវី បាន​ចូលរួម​កិច្ច​ប្រជុំ​លើក​ទី ១៦ នៃ​អង្គការ​ស្នាមញញឹម​តំបន់​អាស៊ី នៅ​ទីក្រុង​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ កិច្ចប្រជុំ​នេះ បាន​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​រួមគ្នា​ពី​វិធី​បង្ការ ព្យាបាល​យកចិត្តទុកដាក់ ព្រមទាំង​អប់រំ​សុខភាព​ដល់​ម្ដាយ និង​កុមារ​ឆែបមាត់​សម្រាប់​ទូទាំង​តំបន់​អាស៊ី ដើម្បី​កាត់​បន្ថយ​នូវ​អត្រា​កំណើន នៃ​កុមារ​ឆែបមាត់។

បើ​តាម អ្នកស្រី ហូ ថាវ​រី អ្នក​សម្របសម្រួល​បច្ចេកទេស​អង្គការ​ស្នាមញញឹម​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​វះកាត់​កុមារ​មាត់​ឆែប និង​ក្រអូមមាត់​ឆែប​នេះ​មិន​ត្រឹមតែ​វះកាត់​ដោយ​ឥតគិតថ្លៃ​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ផ្តល់​កន្លែង​ស្នាក់នៅ និង​អាហារ​ចំនួន​ពីរ​ពេល​ដល់​គ្រួសារ​អ្នកជំងឺ​ទៀត​ផង។

អ្នកស្រី ហូ ថាវ​រី បាន​បន្ថែម​ទៀត​ថា ការ​វះកាត់​កុមារ​មាត់​ឆែប ធ្វើ​ឡើង​ចំពោះ​កុមារ​ចាប់ពី​អាយុ ៦ ខែ និង​មាន​ទម្ងន់ ៦ គីឡូក្រាម​ឡើង​ទៅ និង​កុមារ​មាន​ក្រអូម​មាត់​ឆែប​អាយុ​ចាប់ពី ១ ឆ្នាំ ដល់ ១៣ ឆ្នាំ។ ចំណែក​មនុស្ស​ចាស់​វិញ ការ​វះកាត់​មាត់​ឆែប​បាន​ដូច​កុមារ​ដែរ តែ​និយាយ​មិន​ច្បាស់​បាន​ល្អ​ទេ ដោយសារ​កោសិកា​លែង​លូតលាស់​ដូច​នៅ​កុមារ។

អ្នកស្រី ហូ ថាវ​រី បាន​ពន្យល់​ថា មូលហេតុ​បណ្ដាល​ឲ្យ​កុមារ​មាន​មាត់​ឆែប ក្រអូម​មាត់​ឆែប និង​ពិការ​ផ្សេងៗ បណ្ដាល​មកពី​កង្វះ​ជាតិ​អាស៊ីត​ហ្វូលីក​ដែល​មាន​នៅ​ចំណីអាហារ បន្លែ​ពណ៌​បៃតង ជា​ពិសេស​មាន​ច្រើន​ក្នុង​សណ្ដែក​បារាំង តំណពូជ ផឹក​ស្រា ជក់បារី ជាតិ​ពុល​ផ្សេងៗ និង​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​មាន​ហ្វ្រេ​កង់​ខ្ពស់​ដូចជា អង់តែន​ទូរទស្សន៍ ទូរស័ព្ទ កុំព្យូទ័រ នៅ​ពេល​ស្ត្រី​ចាប់ផ្ដើម​មាន​ផ្ទៃពោះ។ អ្នកស្រី បាន​ណែនាំ​ដល់​ស្ត្រី​នៅ​ពេល​មាន​ផ្ទៃពោះ ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​ទទួល​បាន​ការ​ពិគ្រោះ​យោបល់​ពី​គ្រូពេទ្យ​សម្រាប់​ថែរក្សា​គភ៌​ឲ្យ​បាន​ល្អ និង​ផ្តល់​ថ្នាំពេទ្យ ព្រមទាំង​អាហារូបត្ថម្ភ​កុំ​ឲ្យ​ទារក​កើតមក​មាន​មាត់​ឆែប ឬ ក្រអូម​មាត់​ឆែប ព្រោះថា​នៅ​ប្រទេស​កម្ពុជា​ក្នុង​ចំណោម​អ្នក​កើត​រស់ ៥០០ នាក់ មាន​ម្នាក់​មាន​មាត់​ឆែប៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១២ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម