ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប រៀបចំកែលម្អរង្វង់មូលត្រីផ្សោតដើម្បីបញ្ចៀសការកកស្ទះនាឱកាសបុណ្យសមុទ្រ
កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកែបបានរៀបចំកែលម្អសោភណ្ឌភាពធ្វើរង្វង់មូលត្រីផ្សោតនៅមុខមន្ទីរទេសចរណ៍ខេត្តកែប ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងការរៀបចំពិធីបុណ្យសមុទ្រនាពេលខាងមុខ ក៏ដូចជាសម្រួលដល់ការធ្វើដំណើរបស់ពលរដ្ឋមករកម្សាន្ត និងភ្ញៀវទេសចរមកកាន់តំបន់ធ្នេរខ្សាច់លេងទឹក។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចូលរួមពិធីសែនព្រេនសុំផ្លាស់ប្ដូររូបសំណាកព្រះវិស្នុទៅតម្កល់នៅទីតាំងថ្មី ហើយរដ្ឋបាលខេត្តកែបបានកែលម្អស្ថាបនាសោភណ្ឌភាពថ្មីធ្វើជារង្វង់មូលដាក់រូបត្រីផ្សោត ដើម្បីបញ្ជៀសសម្រួលការកកស្ទះនៅមុខមន្ទីរទេសចរណ៍ខេត្ត ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលត្រៀមរៀបចំចាប់ពីថ្ងៃទី១ ធ្នូដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នាពេលខាងមុខ។

បន្ទាប់ពីសែនព្រេនរួច លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានពិនិត្យជុំវិញការដ្ឋានពង្រីកធ្វើរង្វង់មូលនេះស្ថាបនាបានប្រមាណជិត៥០% ហើយជាកន្លែងថ្មីមួយទៀតដែលក្រោមគំនិតផ្តួចផ្តើមរបស់លោកអភិបាលខេត្ត បានជំរុញឱ្យរដ្ឋបាលខេត្តមានការកែលម្អស្ថាបនាឡើង ដើម្បីបញ្ជៀសការកករស្ទះដល់ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែបនាថ្ងៃខាងមុខនេះ។

ជាមួយគ្នានោះដែរ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានជំរុញដល់ក្រុមការងារធ្វើយ៉ាងណាស្ថាបនាកែលម្អសោភណ្ឌភាពឱ្យបានរួចរាល់នៅមុនពេលរៀបចំពិធីបុណ្យសមុទ្រ ដើម្បីជៀសវាងការកកស្ទះចរាចរណ៍ដល់ពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកលេងកម្សាន្តក្នុងពិធីបុណ្យឆ្លងឆ្នាំសកល់ និងរៀបចំពិធីព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣នៅក្បែផ្សារក្តាមនៅខេត្តកែបនាពេលខាងមុខ៕
អត្ថបទ៖ សឹង រ៉ាត់






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ