ព័ត៌មានជាតិ
ប្រតិភូ OCC ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ នៅកម្ពុជា
ប្រតិភូ Osaka Christian College (OCC) នៃប្រទេសជប៉ុន ដឹកនាំដោយ លោក Masakuni Negishi ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ ជាមួយ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យអប់រំនៅកម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ នេះបើតាមការផ្ដល់ព័ត៌មានដោយក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលនេះ។
លោក Masakuni Negishi សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ OCC បានឱ្យដឹងថា ក្នុងឱកាសអបអរខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកម្ពុជា OCC បានសហការជាមួយ Hiroshima House ជាអង្គការក្រៅរដ្ឋាភិបាល បានអនុវត្តគម្រោងសាលាមត្តេយ្យជប៉ុនមួយកន្លែងនៅទីក្រុងភ្នំពេញ ដោយបើកទទួលបង្រៀនកុមារតូចដោយមិនគិតថ្លៃ ក្នុងទិសដៅចូលរួមចំណែកបណ្ដុះធនធានមនុស្សនៅកម្ពុជាចាប់ផ្តើមពីកម្រិតមត្តេយ្យសិក្សា។
តបនឹងការលើកឡើងនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះការគាំទ្ររបស់ OCC ក្នុងរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ទន្ទឹមនឹងនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអប់រំកម្រិតមត្តេយ្យសិក្សា ដោយនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ឱ្យសិស្សត្រៀមខ្លួនជាស្រេច បន្តទៅកម្រិតបឋមសិក្សា តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា ការអប់រំត្រូវផ្តល់ឱ្យមនុស្សតាំងពីវ័យក្មេង ហើយមានបរិស្ថាន៣ ដែលមានឥទ្ធិពលដល់ការអប់រំរបស់កុមារ គ្រួសារ សាលា និងសង្គម។
បច្ចុប្បន្នក្នុងភាពជាដៃគូជាមួយសាកលវិទ្យាល័យភ្នំពេញ សាកលវិទ្យាល័យ Osaka Christian College បាន និងកំពុងលើកកម្ពស់ប្រព័ន្ធអាហារូបករណ៍ ការផ្លាស់ប្តូរនិស្សិត និងការស្រាវជ្រាវរួមគ្នាជាមួយកម្ពុជា ដើម្បីអនុវត្តកម្មវិធីសិក្សាភាសាជប៉ុននៅតាមមូលដ្ឋាន។ កម្មវិធីនេះបានចាប់ផ្តើមបណ្តុះបណ្តាលសិស្សវិទ្យាល័យដែលចង់ទៅសិក្សានៅ OCC ឬ សាលាជប៉ុននាពេលអនាគត និងសិស្សដែលចង់ស្វែងរកការងារធ្វើនៅប្រទេសជប៉ុន។ គម្រោងនេះនឹងចាប់ផ្តើមជាមួយសាលារៀន២ នៅកម្ពុជា គឺនៅខេត្តព្រៃវែង និង ខេត្តកំពត ហើយគ្រោងនឹងបន្តទៅតាមវិទ្យាល័យផ្សេងៗបន្ថែមទៀតនាពេលអនាគត។
ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែប្រសើរឡើងដើម្បីឈានទៅសម្រេចគោលដៅរួមជាច្រើនបន្ថែមទៀតលើវិស័យអប់រំនៅកម្ពុជា៕
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់