Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីប្រកាសឱ្យ សមាជិករដ្ឋាភិបាល ទៅចាក់វ៉ាក់សាំងដើម្បីជាគំរូដល់ប្រជាពលរដ្ឋ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានផ្ញើសារជាសំឡេងទៅកាន់សមាជិករាជរដ្ឋាភិបាលទាំងអស់ រួមទាំងមន្ត្រីតាមក្រសួង មន្ត្រីនគរបាល និងកងទ័ពជាដើម្បីដែលមានអាយុក្រោម៥៩ឆ្នាំ និងមានលក្ខខណ្ឌគ្រប់គ្រាន់ ត្រូវទៅចាក់វ៉ាក់សាំងកូវីដ១៩លើកដំបូង និងដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍តាមសារជាសំឡេងថា ដើម្បីបង្ហាញនូវជំនឿទុកចិត្ត និងធ្វើជាគំរូដល់ប្រជាពលរដ្ឋ សមាជិករដ្ឋាភិបាល រដ្ឋមន្ត្រីដែលមានអាយុក្រោម៥៩ឆ្នាំ ត្រូវទៅចូលរួមចាក់វ៉ាក់សាំងលើកដំបូងនេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “អ៊ីចឹងគឺយើងមានដូចជា [រដ្ឋមន្ត្រី] ប៉ុន្មាននាក់ដែរ ដូចជា សំអាល់ (ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន) ណារ៉ុន (ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ) ជា វណ្ណដេត (ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍) វេន សុខុន (ឯកឧត្តម វ៉េង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) អ្នកដែលអាយុក្រោម៥៩ឆ្នាំ ត្រូវតែចាក់​[វ៉ាក់សាំង] ដើម្បីធ្វើជាគំរូ ព្រោះនេះជាបញ្ហាធំ ខ្ញុំមិនអាចចាក់បានដោយសារខ្ញុំលើសអាយុ អ៊ីចឹងទេ ត្រូវនាំគ្នាចុះបញ្ជីចាក់ [វ៉ាក់សាំង]។

សម្ដេចតេជោ ក៏បានប្រកាសទៅដល់មន្ត្រីក្រសួងសុខាភិបាល និង ក្រសួងការពារជាតិឱ្យរៀបចំទៅចាក់វ៉ាក់សាំងនេះដែរ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ដោយឡែកក្រសួងសុខាភិបាល សុំ បង ម៉ម ប៊ុនហេង ឱ្យរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការដែលមានអាយុក្រោម៥៩ឆ្នាំ នាំគ្នាទៅចាក់ វ៉ាក់សាំង ដើម្បីធ្វើជាគំរូក្នុងជួរគ្រូពេទ្យ។ ឯខាងកងទ័ពក៏ត្រូវមកចាក់ [វ៉ាក់សាំងនេះដែរ] ឱ្យឧត្ដមសេនីយ៍ដែលមានអាយុក្រោម៥៩ឆ្នាំ មកចាក់វ៉ាក់សាំង។

សម្ដេចតេជោ បានបញ្ជាក់ថា កូនៗសម្ដេចទាំង៥រូបក៏ត្រៀមទៅចាក់វ៉ាក់សាំងផងដែរ ទោះមានជំងឺមិនអាចចាក់វ៉ាក់សាំងក៏ត្រូវទៅពិនិត្យតើនឹងអាចចាក់វ៉ាក់សាំងបានដែរឬទេដែរ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “កូនខ្ញុំបានបញ្ជាក់ហើយថា ទៅទាំង៥ ប៉ុន្តែប្រហែលជា និត (ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ) មានជំងឺផ្ដាសាយ ប៉ុន្តែយ៉ាងណាខ្ញុំបានប្រាប់ហើយ ថាឱ្យទៅ សុខចិត្តឱ្យពេទ្យបញ្ជាក់ត្រឡប់មកវិញ ថាមិនអាចចាក់បាន ដោយសារតែ និត កំពុងផ្ដាសាយ ប៉ុន្តែបើជំងឺផ្ដាសាយហ្នឹងឈឺល្មមទេ អាចចាក់បាន ក៏ចាក់ទៅ”។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា សម្ដេចនឹងផ្ញើសារសំឡេងនេះបណ្ដាអភិបាលរាជធានី ខេត្តទាំងអស់ ព្រមទាំងទៅខាងនគរបាល កងទ័ព និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផងដែរ។

សម្ដេចតេជោ មានប្រសាសន៍ថា៖ “សំឡេងហ្នឹង ខ្ញុំក៏ផ្ញើទៅអភិបាលខេត្ត សូមឱ្យអភិបាលខេត្តទាំងអស់ ឆ្លៀតមកចាក់ ហោចណាស់ក៏អភិបាលខេត្តនៅជិតៗភ្នំពេញ មានអភិបាលរាជធានីភ្នំពេញ កំពង់ស្ពឺ តាកែវ កំពត កណ្ដាល ពោធិ៍សាត់ជាដើម ហើយបើអាចមកទាំងអស់ក៏ល្អដែរ ដើម្បីចាក់”។

សម្ដេចតេជោ មានប្រសាសន៍បន្តថា៖ “ឯខាងនគរបាល និងកងទ័ពគួរតែចាក់ដែរ អ្នកដែលមិនមានជំងឺប្រចាំកាយខុសលក្ខខណ្ឌចាក់វ៉ាកសាំង គួរតែមកចាក់ដែរទៅ ដើម្បីធ្វើគំរូ។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទាំងប៉ុន្មានដែលមានអាយុក្រោម៥៩ឆ្នាំ ត្រូវនាំគ្នាទៅចាក់ [វ៉ាក់សាំង]”។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសថា គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹងរៀបចំកម្មវិធីការចាក់វ៉ាក់សាំង Sinopharm បង្ការជំងឺកូវីដ-១៩ ជូនឥស្សរជនជាន់ខ្ពស់ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១តទៅនៅទីតាំងដូចខាងក្រោម៖

១. មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២. មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត

នៅរសៀល​ម្សិលមិញលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងនៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងជំងឺកូវីដ១៩ ថា កម្ពុជាបានក្លាយជាប្រទេសស្ថិត នៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ពីរាជរដ្ឋភិបាលចិន។

ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំង Sinopharm ទាំងនេះ នឹងត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន៣០ម៉ឺនដូស។

បើតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា វ៉ាក់សាំង Sinopharm ទាំងនេះ តម្រូវឱ្យចាក់លើតែមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ប៉ុណ្ណោះ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាបន្តទៀតសិន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលកន្លងទៅ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់ ដោយមិនគិតថ្លៃ ដែលនោះមានជំនួយ១១លានដូសផងដែរ៕

អត្ថបទ៖ វីរៈ

សូមចូលអានអត្ថបទទាក់ទង៖ ការ​ចាក់វ៉ាក់សាំងកូវីដ១៩ មា​ន៤​ទីតាំង​​នៅ​​ភ្នំពេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម