Connect with us

ព័ត៌មានជាតិ

 សមាគមជប៉ុននៅកម្ពុជា ធ្វើពិធីបុណ្យរបាំប្រពៃណីOdori ក្រោយផ្អាកដោយសារកូវីដ១៩

បានផុស

នៅ

កាលពីថ្ងៃទី១២ ខែវិច្ឋិកា ឆ្នាំ២០២៣ សមាគមជនជាតិជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីបុណ្យរបាំប្រពៃណីជប៉ុន អូដូរី (Bon Odori)​ នៅសាលមហោស្រពក្នុងផ្សារទំនើបអ៊ីអ៉ន៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឡើងវិញ បន្ទាប់ពីផ្អាករយៈពេល៣ឆ្នាំ ក្នុងរយៈពេល៤ឆ្នាំ ដោយសារវិបត្តជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ ប្រធានសមាគមជនជាតិជប៉ុននៅកម្ពុជា លោក Takuma Koichi ពិធីបុណ្យរបាំប្រពៃណីជប៉ុន អូដូរីនេះ ធ្លាប់បានប្រារព្ធនៅកម្ពុជាជាលើកដំបូងបង្អស់កាលពី២០ឆ្នាំមុន នៅទីតាំងសួនឧទ្យានទល់មុខស្ថានីយអយស្ម័យានភ្នំពេញ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។​

ប្រធានសមាគនជនជាតិជប៉ុននៅកម្ពុជាក៏បានលើកឡើងពីការតំណាលតៗគ្នាថា មានតំបន់ដែលប្រជាជនជប៉ុនផ្ដុំគ្នារស់នៅមួយ កាលពីដើមសតវត្សទី១៧ នៅខាងត្បូងវត្តភ្នំ។ ប្រជាជនជប៉ុននៅពេលនោះ ប្រហែលជាបានរាំ Bon Odori នៅទីនោះក្នុងរាជធានីភ្នំពេញ ដោយអារម្មណ៍នឹកអាឡោះអាល័យស្រុកកំណើត ឬដើម្បីអបអរការវិលត្រឡប់នៃព្រលឹងដូនតារបស់ពួកគេក៏ថាបាន។​

ប្រធានសមាគមជនជាតិជប៉ុននៅកម្ពុជា លោក Takuma Koichi

ជាមួយគ្នានេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ លោកបណ្ឌិត សោម​ រតនា បានគូសបញ្ជាក់ថា ពិធីបុណ្យអូដូរី គឺជាពិធីសាសនាមួយក្នុងចំណោមបុណ្យដទៃទៀតរបស់ជនជាតិជប៉ុន ដែលត្រូវបានរៀបចំធ្វើតាំងពីសតវត្សទី១៥ មកម៉្លេះ ដែលពិធីបុណ្យរបស់ជប៉ុនមួយនេះ មានអត្ថន័យស្រដៀងនឹងពិធីបុណ្យភ្ជុំបិណ្យរបស់ខ្មែរ។ ជាពិសេស គឺជាការរាំរបាំប្រពៃណី ដើម្បីរម្លឹកជូនដល់បុព្វការីដែលបានចែកឋានទៅ និងជាការបញ្ជូនព្រលឹងត្រឡប់មកកាន់ភូមិស្រុកវិញ។ នាពេលបច្ចុប្បន្ននេះ ការប្រារព្ធពិធីបុណ្យបុងអូដូរី ត្រូវ​បានក្លាយជាផ្នែកមួយនៃការអបអររដូវក្ដៅនៅក្នុងប្រទេសជប៉ុន។​

អនុរដ្ឋលេខាធិការក្រសួងអប់រំ បានចាត់ទុកកម្មវិធីដ៏ពិសេសនេះ ថាគឺជាឱកាសដ៏ពិសេសមួយ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ដ៏ល្អផូរផង់រវាងកម្ពុជា-ជប៉ុន​និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពប្រទេសទាំងពីរ។ លោកបានដាក់ក្ដីសង្ឃឹមថា អ្នកចូលរួមនឹងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត តាមរយៈការសម្ដែងសមត្ថភាពសិល្បៈ រាំរបាំ ការសម្ដែងការ៉ាតេ និងការច្រៀងចម្រៀងដើម្បីបង្កើនភាពស្និទ្ធស្នាល រវាងប្រជាជាតិកម្ពុជា-ជប៉ុន។

បើតាមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Ueno Atsushi ពិធីបុណ្យ Bon Odori លើកទី១៦នេះ គឺជាព្រឹត្តិការណ៍មួយដែលប្រារព្ធឡើង ដើម្បីអបអរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងកម្ពុជាជប៉ុន។ លោកបានសង្ឃឹមយ៉ាងមុតមាំថា អ្នកដែលបានចូលរួមក្នុងពិធីបុណ្យនេះ​ នឹងយកឱកាសដ៏ពិសេសនេះ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាប និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឋិតថេរចីរកាល។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Ueno Atsushi

សម្រាប់ប្រជាជនជប៉ុនពិធីបុណ្យរបាំប្រពៃណីជប៉ុន អូដូរី (Bon Odori)​ គឺជាពិធីបុណ្យមួយដែលប្រជាជនជប៉ុនស្គាល់គ្រប់ៗគ្នា ពិធីបុណ្យនេះត្រូវបានរៀបចំឡើងនៅក្នុងតំបន់នានាទូទាំងប្រទេសជប៉ុន ក្នុងកំឡុងពេល នៃគិម្ហរដូវ(រដូវក្ដៅ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៣ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

សេដ្ឋកិច្ច២៣ ម៉ោង មុន

រថភ្លើងល្បឿនលឿនដែលទិញពីជប៉ុន បើកទទួលកក់សំបុត្រដឹកភ្ញៀវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២៣ ម៉ោង មុន

បុរសម្នាក់ចូលព្រៃកាប់ឈើ ក្នុង​តំបន់​ហាមឃាត់ជាន់មុីន​បណ្តាល​ឲ្យដាច់ជើង​ម្ខាងរបួសធ្ងន់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម