Connect with us

ព័ត៌មានជាតិ

បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ប.ស.ស អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព គ្រាន់តែបង់វិភាគទានត្រឹមតែ ១៥,៦០០រៀលប៉ុណ្ណោះ

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ប.ស.ស អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់វិភាគទានត្រឹមតែ ២,៦ភាគរយ នៃប្រាក់ចំណូលជាប់វិភាគទាន ៦០ម៉ឺនរៀល ដែលស្មើនឹង ១៥,៦០០រៀលប៉ុណ្ណោះ។ បុគ្គលស្វ័យនិយោជន៍ សំដៅដល់បុគ្គលដែលប្រកបការងារ ឬមុខរបរ រកប្រាក់ចំណូលដោយខ្លួនឯង មិនមានពាក់ព័ន្ធប្រាក់ឈ្នួល ឬប្រាក់បៀវត្ស ដែលផ្ដល់ដោយនិយោជក ឬក៏រដ្ឋ តាមកិច្ចសន្យាការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឲ្យដឹងនេះ បានធ្វើឡើងក្នុងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ មានវិសាលភាពអនុវត្តចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស រួមមាន៖ ប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក ដើម្បីឲ្យប្រជាពលរដ្ឋដែលជាបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុក ប.ស.ស គឺកូនក្រោមអាយុ ១៨ឆ្នាំ ប្ដី ឬប្រពន្ធ ដែលមានអាយុ ៦០ឆ្នាំចុះ អាចបង់វិភាគទាន ប.ស.ស ផ្នែកទាំសុខភាពបាន។

សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការពង្រីកវិសាលភាពនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើន​នៃតម្រូវការ និងសេចក្ដីប្រាថ្នា ចំពោះការចង់ក្លាយជាសមាជិក ប.ស.ស ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសបុគ្គលស្វ័យនិយោជន៍ ព្រមទាំងពីសមាជិក ប.ស.ស ដែលប្រាថ្នាចង់បាន​ការថែទាំសុខភាព ដល់សមាជិកគ្រួសាររបស់ខ្លួនផង ខណៈបច្ចុប្បន្ន ប.ស.ស បានក្លាយជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់ប្រជាជន និងកម្មករ-នយោជិត ដោយបានជួយកាត់បន្ថយបន្ទុកចំណាយ និងពង្រឹងស្ថិរភាព ព្រមទាំងការព្យាករណ៍នៃចំណូល ​និងធ្វើឲ្យប្រសើរឡើងនៃសុខភាពរបស់ពួកគាត់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «ដូចដែលឯកឧត្ដម ហេង សួរ បានបញ្ជាក់តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ប.ស.ស រួមមាន៖ ប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់វិភាគទានត្រឹមតែ ២,៦ភាគរយ នៃប្រាក់ចំណូលជាប់វិភាគទាន ៦០ម៉ឺនរៀល ដែលស្មើនឹង ១៥,៦០០ប៉ុណ្ណោះ»។

ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមទៀតថា ការចូលរួមជាសមាជិករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ទំាងរបបវិភាគទានកាតព្វកិច្ច និងរបបវិភាគទានដោយស្ម័គ្រចិត្ត អនុញ្ញាតឲ្យកម្មករ-និយោជិត ​ទទួលបានអត្ថប្រយោជន៍ជាច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ២ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ៩ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម