ព័ត៌មានអន្ដរជាតិ
មកដឹងចំនួនគ្រាប់រ៉ុកកែតដែលបាញ់រះមកកាន់ទឹកដី អ៊ីស្រាអែល ចាប់តាំងពីផ្ទុះជម្លោះថ្មីជាមួយក្រុមហាម៉ាស
យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា រ៉ុកកែតប្រហែល ៩,៥០០ គ្រាប់ត្រូវបានបាញ់រះហោះមកកាន់ទឹកដីនៃប្រទេសអ៊ីស្រាអែល ចាប់តាំងផ្ទុះជម្លោះថ្មីនៅមជ្ឈិមបូព៌ាកាលពីថ្ងៃទី៧ ខែតុលា ហើយភាគច្រើននៃគ្រាប់រ៉ុកកែតទាំងនោះ គឺបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ។

ទោះយ៉ាងណា យោធាអ៊ីស្រាអែលអះអាងថា គ្រាប់រ៉ុកកែតទាំងនោះត្រូវបានប្រព័ន្ធខែលការពារដែនអាកាស Iron Dome គណនាគន្លងដែលបាញ់បង្ហោះភ្លាមៗ ហើយស្ទាក់ចាប់បានយ៉ាងជោគជ័យតាមរយៈជើងទម្របាញ់មីស៊ីលដែលបានដាក់ពង្រាយនៅទូទាំងប្រទេស ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ យោធាអ៊ីស្រាអែលបានឲ្យដឹងថា ជើងទម្របាញ់មីស៊ីលរបស់ខ្លួនត្រូវបានបំពាក់ដោយកាជ្រួចមីស៊ីលចំនួន ២០ គ្រាប់ ខណៈប្រសិទ្ធភាពនៃប្រព័ន្ធខែលការពារ ក៏ដូចជាការស្ទាក់ចាប់មីស៊ីល មានប្រហែល ៩០ ភាគរយឯណោះ ។

ទន្ទឹមនោះ ឧត្តមសេនីយត្រីអ៊ីស្រាអែលមួយរូបបានលើកឡើងថា អ៊ីស្រាអែលមានសមត្ថភាពពេញលេញក្នុងការការពារខ្លួនប្រឆាំងនឹងគ្រាប់រ៉ុកកែតដែលបាញ់ចេញពីភាគខាងត្បូង និងបាញ់ដោយក្រុមសកម្មប្រយុទ្ធហេសបូឡាដែលមានមូលដ្ឋាននៅប្រទេសលីបង់ភាគខាងជើង ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ កងកម្លាំងការពារអ៊ីស្រាអែល និងក្រុមហេសបូឡាបាននិងកំពុងបាញ់តទល់គ្នាឆ្លងព្រំដែនយ៉ាងសកម្ម ខណៈការបាញ់រះគ្រាប់រ៉ុកកែតនោះ គឺដើម្បីជួយទៅដល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ដែលកំពុងទប់ទល់នឹងការវាយលុករបស់អ៊ីស្រាអែល ។

រហូតមកដល់ពេលនេះ អ៊ីស្រាអែលបាននិងកំពុងធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងកន្លែងគោរពបូជាផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ។
យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១១,១០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីជាង ៨,០០០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ២៨,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក មិនចង់ឃើញ អ៊ីស្រាអែល ដុតកម្ទេចមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាទេ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ