Connect with us

ព័ត៌មានជាតិ

អគ្គស្នងការរង ណែនាំកម្លាំងឱ្យបង្កើនការបង្រ្កាប បទល្មើសគ្រឿងញៀន ពិសេសគ្រប់គ្រងមុខសញ្ញាពាក់ព័ន្ធ  

បានផុស

នៅ

ឱកាសដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នាថ្ងៃទី១៣ ខែវិច្ឆិកា លោកឧត្តមសេនីឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានណែនាំឱ្យកងកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបដោយគ្មានការលើកលែងចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ជាពិសេសគ្រប់គ្រងមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើស រួមទាំងឧក្រិដ្ឋជនគ្រឿងញៀនក្នុងពន្ធនាគារឱ្យបានកាន់តែហ្មត់ចត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីឱ្យការងារប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធភាពទៀតនោះ លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ក៏បានណែនាំឱ្យមានការជំរុញការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់លើការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ខណៈការបន្តជំរុញសកម្មភាពរបស់បណ្ដាអាជ្ញាធររាជធានី-ខេត្ត ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អធិការ ដ្ឋានក្រុង ស្រុក ខណ្ឌ ក៏ត្រូវយកចិត្តទុកដាក់ដូចគ្នា។

លោកឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ឱ្យមានការអប់រំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ឱ្យគោរពនូវក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមជាមន្ត្រីនគរបាលជាតិ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមជំនាញ នីតិវិធីច្បាប់ សំដៅចូលរួមលុបបំបាត់នូវចំណុចអវិជ្ជមាននានា ក៏ដូចជាការបញ្ចៀសការរិះគន់អំពីសំណាក់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ លោក បានណែនាំឱ្យមានការបណ្ដុះបណ្ដាលផ្ទៃក្នុង ដើម្បីឱ្យកងកម្លាំងទទួលបានចំណេះដឹងថ្មីៗ ជំនាញ បទពិសោធ និងលើកកម្ពស់សមត្ថភាពមន្រ្តីអនុវត្តច្បាប់ បង្កើនការយល់ដឹងលើលិខិតបទដ្ឋានគតិយុត្តិ និងនីវិតិធីច្បាប់ដែលមានជាធរមាន។

នៅចំពោះមុខកងកម្លាំងនគរបាល​ជាតិ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងរូបនេះ ក៏បានជំរុញឱ្យមានការលើកទឹកចិត្តដល់កងកម្លាំងដែលមានស្នាដៃ សំដៅបញ្ចៀសឱ្យបាននូវការអនុវត្តដែលផ្ទុយទៅនឹងវិន័យរបស់កងកម្លាំង ហើយជាមួយគ្នានេះ ត្រូវមានរបបប្រជុំឱ្យបានទៀងទាត់ ជាពិសេសការជួបប្រជុំតាមបណ្តារាជធានី-ខេត្តជាប់ជាប្រចាំ ដើម្បីតាមដានត្រួតពិនិត្យនូវបញ្ហាប្រឈម ក៏ដូចជារកដំណោះស្រាយរួមគ្នាក្នុងការកាត់បន្ថយការប្រើប្រាស់ ការចែកចាយ ការជួញដូរគ្រឿងញៀនគ្រប់រូបភាពនៅកម្ពុជា។

ស្ថិតក្នុងកិច្ចប្រជុំនេះដែរ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ​ បានថ្លែងឱ្យដឹង រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយយុទ្ធនាការនេះ ជាចលនាជាតិមួយដែលមានការចូលរួមគ្រប់ស្រទាប់វណ្ណៈ មិនថាសាសនាណា មិនថានិន្នាការនយោបាយណា ពណ៌សម្បុរ មន្រ្តីរាជការ ឬប្រជាពលរដ្ឋនោះទេ គឺត្រូវចូលរួមគ្នាគិត រួមទទួលផល រួមទទួលខុសត្រូវ។ តាមការអះអាងរបស់លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ កម្ពុជា បានក្លាយជាប្រទេសរងគ្រោះ ដោយសារក្រុមឧក្រិដ្ឋជនយកកម្ពុជាធ្វើជាប្រទេសឆ្លងកាត់ក្នុងការលួចដឹកជញ្ជូនគ្រឿងញៀនពីតំបន់ត្រីកោណមាស ទៅក្នុងលំហរសមុទ្រ ដើម្បីនាំចេញទៅប្រទេសទី៣ និងមួយផ្នែកត្រូវបានចែកចាយនៅក្នុងប្រទេសកម្ពុជា។

តែយ៉ាងណាក្ដី លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា អាជ្ញាធរកម្ពុជា បានខិតខំប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត និងស្មារតី លះបង់គ្រប់បែបយ៉ាងក្នុងការបង្ក្រាបករណីជួញដូរសារធាតុញៀនធំៗដោយខុសច្បាប់ជាបន្តបន្ទាប់ ដោយបានចាប់យកសារធាតុញៀនជាច្រើនតោនដែលមិនធ្លាប់មានពីមុនមក។ លោក បានកោតសរសើរដល់កងកម្លាំងនគរបាលជាតិទាំងអស់ ជាពិសេសកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានបង្រ្កាបដោយជោគជ័យរាល់ឧបាយកល ដែលឧក្រិដ្ឋជនប៉ុនប៉ងយកកម្ពុជាជាទីកន្លែងផលិតគ្រឿងញៀន រហូតបាននាំកម្ពុជាចេញពីបញ្ជីប្រផេះរបស់អង្គការ FAT​៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាផ្លូវឆ្ពោះទៅពិភពលោកមួយគ្មានមីន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង

ព័ត៌មានជាតិ៩ ម៉ោង មុន

តើត្រូវឆ្លងកាត់ការប្រឡងអ្វីខ្លះ ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រទះឃើញនាវាផ្ទុកយន្តហោះរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ចំពេលបារម្ភផ្ទុះសង្គ្រាមលោកលើកទី៣

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបង្កហិង្សាបណ្តាលឱ្យរងរបួសច្រើននាក់ និងខូចខាតម៉ូតូជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម