ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រាប់ អ៊ីស្រាអែល កុំឲ្យពង្រីកសង្គ្រាមដល់ លីបង់ ចំពេលមានការព្រមានពី អ៊ីរ៉ង់
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានសម្ដែងក្ដីព្រួយបារម្ភទៅកាន់សមភាគីអ៊ីស្រាអែលគឺលោក Yoav Gallant ពាក់ព័ន្ធទៅនឹងសង្គ្រាមរបស់រដ្ឋាភិបាលទីក្រុង Tel Aviv អាចនឹងបង្កើនភាពតានតឹងថ្មីបន្ថែមទៀតនៅតាមតំបន់ព្រំដែន អ៊ីស្រាអែល-លីបង់ ។
លោក Austin បានលើកឡើងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងមានក្ដីបារម្ភលើអ៊ីស្រាអែល ព្រោះថា សកម្មភាពបច្ចុប្បន្នកំពុងព្យាយាមអូសទាញក្រុមប្រដាប់អាវុធហេសបូឡារបស់ប្រទេសលីបង់ ឲ្យចូលទៅក្នុងជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន ជាពិសេសគឺការអូសទាញសហរដ្ឋអាមេរិក និងមហាអំណាចផ្សេងទៀតចូលក្នុងសង្គ្រាមមួយនេះផងដែរ ។
ទន្ទឹមនោះ លោករដ្ឋមន្ត្រីក៏បានស្នើដល់លោក Gallant កុំឲ្យចាត់វិធានការណាមួយដែលអាចនាំឲ្យផ្ទុះសង្គ្រាមរវាង អ៊ីស្រាអែល និងក្រុមហេសបូឡា ជាពិសេសលោកសូមស្នើឲ្យរដ្ឋាភិបាលអ៊ីស្រាអែលផ្ដល់ព័ត៌មានគ្រប់បែបយ៉ាងពីការវាយប្រហារប្រឆាំងនឹងប្រទេសលីបង់ផងដែរ ។
ការកត់សម្គាល់របស់លោក Austin បានកើតមានឡើង ចំពេលដែលលោក Amir-Ali Hajizadeh មេបញ្ជាការកំពូលនៅក្នុងកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) អះអាងថា សង្រ្គាមដែលកំពុងបន្តបែកផ្កាភ្លើងរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានជ្រាបចូលទៅក្នុងប្រទេសលីបង់ហើយ ហើយក៏អាចគំរាមកំហែងកាន់តែខ្លាំងបន្ថែមទៀតផងដែរ ។
លោក Hajizadeh បានបញ្ជាក់ថា “បច្ចុប្បន្នយើងបានឃើញហើយ សង្រ្គាមកំពុងពង្រីកខ្លួន ហើយលីបង់ក៏ជាប់នៅក្នុងជម្លោះនោះផងដែរ ។ វិសាលភាពនៃការប៉ះទង្គិចគ្នា ទំនងជានឹងកើនឡើងបន្ថែមទៀត ហើយអនាគតរបស់ប្រជាពលរដ្ឋក៏មិនទាន់ប្រាកដប្រជានោះដែរ ប៉ុន្តែយ៉ាងណា អ៊ីរ៉ង់បានត្រៀមខ្លួនសម្រាប់សង្គ្រាមគ្រប់កាលៈទេសៈទាំងអស់រួចរាស់អស់ហើយ” ។
លោកឧត្តមសេនីយទោរូបនេះបានបន្តសង្កត់ធ្ងន់ទៀតថា អ៊ីរ៉ង់មិនខ្លាចសហរដ្ឋអាមេរិក ដែលបានចតនាវាផ្ទុកយន្តហោះ ២ គ្រឿង និងនាវាផ្ទុកមីស៊ីលឆ្លងទ្វីបនៅមជ្ឈិមបូព៌ានោះទេ ។ អ៊ីរ៉ង់មិនមែនជាប្រទេសដែលខ្លាចការគំរាមពីប្រទេសផ្សេងនោះទេ ព្រោះបច្ចុប្បន្នយើងក៏កំពុងមានកម្លាំងយោធាស្ថិតក្នុងកម្រិតកំពូលមួយផងដែរ”។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ កងកម្លាំងការពារអ៊ីស្រាអែល និងក្រុមហេសបូឡាបាននិងកំពុងបាញ់តទល់គ្នាឆ្លងព្រំដែនយ៉ាងសកម្ម ខណៈការបាញ់រះគ្រាប់រ៉ុកកែតនោះ គឺដើម្បីជួយទៅដល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ដែលកំពុងទប់ទល់នឹងការវាយលុករបស់អ៊ីស្រាអែល ។
រហូតមកដល់ពេលនេះ អ៊ីស្រាអែលបាននិងកំពុងធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងកន្លែងគោរពបូជាផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ។
យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១១,១០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីជាង ៨,០០០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក មិនចង់ឃើញ អ៊ីស្រាអែល ដុតកម្ទេចមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព