Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu ព្រមានថា អាមេរិក នឹងក្លាយជាគោលដៅបន្ទាប់ បើអ៊ីស្រាអែល ចាញ់សង្គ្រាម

បានផុស

នៅ

លោក Benjamin Netanyahu អះអាងថា ក្រុមសកម្មប្រយុទ្ធឥស្លាម នឹងបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិកនិងអឺរ៉ុប ប្រសិនបើអ៊ីស្រាអែល ចាញ់សង្គ្រាមបច្ចុប្បន្នជាមួយក្រុមហាម៉ាស។ នាយករដ្ឋមន្ត្រីរូបនេះអះអាងថា បណ្តារដ្ឋលោកខាងលិច នឹងក្លាយជាគោលដៅបន្ទាប់ ប្រសិនបើប្រទេសគាត់រងបរាជ័យ។

លោក Benjamin Netanyahu (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិតនាយករដ្ឋមន្រ្តីរូបនេះទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោន បានគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាក៏ដោយ ប៉ុន្តែលោកបានច្រានចោលការអំពាវនាវឲ្យមានបទឈប់បាញ់ ដោយទទូចថា ការធ្វើបែបនេះ ស្មើនឹងការចុះចាញ់ក្រុមហាម៉ាស។

ស្របពេលជាមួយគ្នានោះ ក្នុងអំឡុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃចន្ទទី១៣ខែលោក Netanyahu បានអង្វរសម្ព័ន្ធមិត្តអ៊ីស្រាអែល សម្រាប់ការគាំទ្រ ដោយនិយាយថា “យើងត្រូវតែឈ្នះ មិនត្រឹមតែសម្រាប់ជាប្រយោជន៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជាប្រយោជន៍នៃតំបន់មជ្ឈិមបូព៌ា ក៏ដូចជាសម្រាប់ជាប្រយោជន៍នៃ ប្រទេសជិតខាងអារ៉ាប់របស់យើងនិងពិភពលោកទាំងមូលផងដែរ”។

សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល១២០០នាក់ និងចាប់ចំណាប់ខ្មាំង២៤០នាក់ទៀត។

ជាការឆ្លើយតប លោក Netanyahu បានប្រកាសសង្រ្គាមលើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះ ដោយបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ និងប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សា។ មន្ត្រី​ប៉ាឡេស្ទីន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់​នៅ​ខាង​ពួក​គេ គឺ​មាន​លើស​ពី​១១០០០​នាក់ហើយគិតត្រឹមពេលនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ីស្រាអែល រក ឃើញ សញ្ញា ថា ចំណាប់ ខ្មាំង កំពុង ត្រូវ ឃុំ ខ្លួន នៅ ក្រោមមន្ទីរពេទ្យ ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម