Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ភ័យថា កូរ៉េខាងជើង អាចប្រើយុទ្ធសាស្ត្រក្រុមហាម៉ាស វាយប្រហារលើខ្លួន

បានផុស

នៅ

កាលពីចុងសប្តាហ៍ នៅពេលប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol រៀបចំពិធីទទួលទានអាហារពេលល្ងាចជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin នៅផ្ទះរបស់គាត់, លោក Yoon បានជំរុញឲ្យលោក Austin ប្រុងប្រយ័ត្នចំពោះការវាយប្រហារណាមួយរបស់កូរ៉េខាងជើង រួមទាំងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល ស្រដៀងនឹងយុទ្ធសាស្ត្របែបហាម៉ាសផងដែរ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol (ឆ្វេង) និងរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin (រូបថត៖ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីក្រុមហាម៉ាស បើកការវាយប្រហារឆ្លងដែនមិនធ្លាប់មាន លើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាមក អ្នកនយោបាយនិងប្រមុខការពារជាតិកូរ៉េខាងត្បូង បានអំពាវនាវឲ្យត្រៀមខ្លួនចំពោះអ្វីដែលទីក្រុងព្យុងយ៉ាង អាចនឹងធ្វើដូចគ្នានេះចំពោះប្រទេស កូរ៉េខាងត្បូង។

កាលពីខែមុន ប្រធានអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងក៏និយាយដែរថា ប្រសិនបើទីក្រុងព្យុងយ៉ាង ធ្វើសង្រ្គាមលើកូរ៉េខាងត្បូងនាពេលអនាគតមែននោះ គឺមានព័ស្តុតាងដែលបង្ហាញថា ពួកគេអាចយកគំរូស្រដៀងគ្នាទៅនឹងការលុកលុយរបស់ក្រុមហាម៉ាស។

ដូច​អ៊ីស្រាអែលដែរ, កូរ៉េ​ខាង​ត្បូង កំពុង​រស់​នៅ​ក្បែរ​សត្រូវ ​ដែលតែងតែ​គំរាម​កម្ទេចខ្លួន។ ការវាយលុករបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល គឺជាឧទាហរណ៍ដ៏សំខាន់ នៃអ្វីដែលគេស្គាល់ថាជាសង្គ្រាមកូនកាត់។

(រូបថត៖ AP)

លោក Ryu Sung-yeop អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាយោធាសតវត្សរ៍ទី២១ បានកត់សម្គាល់ថា នេះគឺជាអ្វីដែលកូរ៉េខាងជើងពូកែតាំងពីដើម។ ប្រសិនបើខ្លួនចង់ចូលរួមក្នុងសង្គ្រាមកូនកាត់មែននោះ ទីក្រុងសេអ៊ូលនឹងរងទុក្ខជាក់ជាមិនខាន។

ទោះក្រុមហាម៉ាសអាចបាញ់រ៉ុកកែតចំនួន៥០០០គ្រាប់ ស្រោចលើប្រទេសអ៊ីស្រាអែលនៅព្រឹកថ្ងៃទី៧ខែតុលាក៏ពិតមែន ប៉ុន្តែកាំភ្លើងធំរបស់ទីក្រុងព្យុងយ៉ាង អាចបាញ់បានប្រហែល ១៦០០០គ្រាប់ឯណោះក្នុងមួយម៉ោង។ ដើម្បីទប់ទល់នឹងការគំរាមកំហែង ទីក្រុងសេអ៊ូល កំពុងអភិវឌ្ឍប្រព័ន្ធការពារមីស៊ីល ដែលស្រដៀងទៅនឹង Iron Dome របស់អ៊ីស្រាអែល។

ហើយដូចអ្វីដែលក្រុមហាម៉ាសបានធ្វើនៅហ្គាហ្សា, កូរ៉េខាងជើងក៏ត្រូវបានគេគិតថា បានសាងសង់បណ្តាញផ្លូវរូងក្រោមដី ដែលខ្លះដំណើរការនៅក្រោមតំបន់គ្មានយោធា (DMZ) ដែលអាចស្តុកអាវុធ និងប្រើប្រាស់ក្នុងការលុកលុយដ៏មានសក្តានុពលផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅដល់ កូរ៉េខាងត្បូង ចំពេល កូរ៉េខាងជើង និងរុស្ស៊ី ពង្រឹងទំនាក់ទំនងយោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៧ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៧ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម