Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត អង្គការសិទ្ធិមនុស្ស ចេញមុខនិយាយរឿង អ៊ីស្រាអែល វាយប្រហារមន្ទីរពេទ្យនៅ ហ្គាហ្សា

បានផុស

នៅ

នៅក្នុងរបាយការណ៍ថ្មីមួយ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) និយាយថា “ការវាយប្រហារខុសច្បាប់របស់យោធាអ៊ីស្រាអែល លើមូលដ្ឋានវេជ្ជសាស្ត្រ បុគ្គលិក និងការដឹកជញ្ជូន កំពុងបំផ្លាញប្រព័ន្ធថែទាំសុខភាពរបស់ហ្គាហ្សាបន្ថែមទៀត ហើយគួរតែត្រូវបានស៊ើបអង្កេតជាឧក្រិដ្ឋកម្មសង្គ្រាម”។

(រូបថត៖ Aljazeera)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការ​នេះ ​បាន​ជំរុញ​ឲ្យ​គណៈកម្មការ​ស៊ើបអង្កេត​អន្តរជាតិ​ឯករាជ្យ​លើ​ទឹកដី​ប៉ាឡេស្ទីន ​និង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ត្រូវបើកការស៊ើបអង្កេតជាបន្ទាន់។

HRW និយាយថា “ទោះបីជាយោធាអ៊ីស្រាអែលបានអះអាងនៅថ្ងៃទី៥ខែវិច្ឆិកាថា ក្រុមហាម៉ាសកំពុងប្រើប្រាស់មន្ទីរពេទ្យ ដើម្បីបើកការវាយប្រហារក៏ដោយ ប៉ុន្តែគ្មានព័ស្តុតាងណាដែលបញ្ជាក់អំពីភាពត្រឹមត្រូវនោះទេ”។

(រូបថត៖ IDF)

ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទទី១៣ខែវិច្ឆិកា យោធាអ៊ីស្រាអែល បានចែករំលែកវីដេអូនិងរូបថត បង្ហាញពីអ្វីដែលខ្លួននិយាយថា ជាអាវុធដែលក្រុមហាម៉ាស រក្សាទុកក្នុងបន្ទប់ក្រោមដីនៃមន្ទីរពេទ្យកុមារនៅតំបន់ហ្គាហ្សា ហើយចំណាប់ខ្មាំង ក៏ទំនងជាឃុំឃាំងនៅទីនោះដែរ។

អ្នកនាំពាក្យយោធាលោក Daniel Hagari និយាយថា កងទ័ព បានរកឃើញមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុមហាម៉ាស ដែលមានផ្ទុកអាវុធយុទ្ធភណ្ឌ ដូចជាគ្រាប់បែកដៃ អាវកាក់អត្តឃាត និងគ្រឿងផ្ទុះផ្សេងទៀត នៅក្នុងបន្ទប់ក្រោមដីនៃមន្ទីរពេទ្យ Rantissi។

លោក Daniel Hagari (រូបថត៖ SKY)

គាត់បានប្រាប់សន្និសីទផ្សាយតាមទូរទស្សន៍មួយថា “យើងក៏រកឃើញសញ្ញាដែលបង្ហាញថា ក្រុមហាម៉ាសបានឃុំចំណាប់ខ្មាំងនៅទីនោះផងដែរ ទោះយ៉ាងណា រឿងនេះ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​យើងនៅឡើយ”។

គាត់បានបង្ហាញវីដេអូនៃអ្វី ដែលមើលទៅដូចជាកន្លែងរស់នៅតូចមួយ រួមទាំងផ្ទះបាយតូចមួយ ក៏ដូចជាផ្លូវរូងក្រោមដីនៅក្បែរនោះ ដែលនាំទៅដល់ផ្ទះរបស់មេទ័ពជើងទឹកក្រុមហាម៉ាស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ អាមេរិក ប្រាប់ អ៊ីស្រាអែល កុំឲ្យពង្រីកសង្គ្រាមដល់ លីបង់ ចំពេលមានការ ព្រមានពី អ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម