ព័ត៌មានជាតិ
តើយុវជនមិនមែនមកពីគ្រួសារក្រីក្រ និងរងហានិភ័យ អាចចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបានដែរឬទេ?
រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តផ្លូវការកម្មវិធីបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១លាន៥សែននាក់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតទៅ ដើម្បីផ្តល់ឱកាសឱ្យយុវជនមានជំនាញឆាប់រហ័ស និងអាចមានការងារ មុខរបរសមរម្យក្នុងគោលបំណងលើកកម្ពស់ជីវភាពគ្រួសារកាន់តែប្រសើរ។
តើយុវជនមិនមែនមកពីគ្រួសារក្រីក្រ និងរងហានិភ័យ អាចចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលនេះបានដែរឬទេ?
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពន្យល់ថា កម្មវិធីបណ្តុះបណ្តាលនេះ មិនមែនសម្រាប់តែយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនោះទេ ពោលគឺយុវជនស្ថិតក្នុងសេដ្ឋកិច្ចក្នុងឬក្រៅប្រព័ន្ធ ឬកម្មករនិយោជិតដែលមានបំណងចង់សិក្សាជំនាញបន្ថែមក៏អាចចុះឈ្មោះចូលរៀនបានដែរ ចាប់ពីថ្ងៃទី១៤វិច្ឆិកានេះតទៅ។
លោកបានបន្តថា ក្នុងនោះយុវជនមកពីគ្រួសារក្រីក្រ១ និងក្រ២ ត្រូវមានអត្ថសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត មានបណ្ណបញ្ជាក់មកពីគ្រួសារក្រ១ ក្រ២ ឬគ្រួសារងាយរងហានិភ័យអាចចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនិងបច្ចេកទេសនៅតាមរាជធានី ខេត្ត ទូទាំងប្រទេស ដោយឥតគិតថ្លៃ និងតាមរយៈប្រព័ន្ធឌីជីថលដោយខ្លួនឯង ឬដោយពឹងបុគ្គលណាមួយលើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M),ឬមជ្ឈមណ្ឌលការងារនៅតាមរាជធានី-ខេត្ត
ចំនួន១៤ និងមជ្ឈមណ្ឌលការងារចល័តចំនួន ៥។
លោកបានបន្តទៀតថា ចំណែកយុវជនដែលស្ថិតក្នុងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ និងកម្មករនិយោជិតដែលមានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈត្រូវមានអត្ថសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើតក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃបានដែរ។ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទេ។ លោកបានបន្តទៀតថា ដើម្បីឱ្យយុវជនចុះឈ្មោះចូលរៀនឱ្យបានច្រើន ក្រសួងក៏មានការផ្សេព្វផ្សាយនៅតាមប្រព័ន្ធព័ត៍មាននានា
និងធ្វើការសហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលដើម្បីឱ្យយុវជនបានជ្រូតជ្រាបពីការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលនេះលើកទឹកចិត្តពួកគាត់ឱ្យចូលរៀន។ ព្រោះថា កម្មវិធីបណ្តុះបណ្តាលនេះមានគុណប្រយោជន៍ណាស់សម្រាប់យុវជនអាចទទួលបានការងារភ្លាមៗ នៅពេលរៀនចប់ដោយសារវគ្គសិក្សាខ្លីនេះតម្រូវឱ្យរៀនបណ្តើរ ចុះធ្វើកម្មសិក្សា ឬហាត់នៅតាមរោងចក្រក្រុមហ៊ុនសហគ្រាសដែលមាន៧០០០ជាដៃគូដែលបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងការងារកាលពីថ្ងៃទី១១វិច្ឆិកា រួមមានសភាពាណិជ្ជកម្ម និងសមាគម១៨។
លោកបានបន្ថែមថា មុខជំនាញសម្រាប់ជំហានដំបូងមានចំនួន៣៨មុខជំនាញនៅក្នុងវិស័យអាទិភាពចំនួន១០រួមមាន៖ សំណង់ អគ្គិសនី និងថាមពល អេឡិចត្រូនិក បរិក្ខារត្រជាក់ និងកម្ដៅ កម្មន្តសាល មេកានិកទូទៅ/មេកានិករថយន្ត,ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និងធុរកិច្ច និងព័ត៌មាន។
គួរបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១លាន៥សែននាក់ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ