កីឡា
ជើងទី១ កំពង់ចាម និងត្បូងឃ្មុំទទួលបានជ័យជម្នះវគ្គ៤ក្រុមពានសម្តេចតេជោថ្នាក់ខេត្ត
ក្រុមម្ចាស់ផ្ទះខេត្តកំពង់ចាម និងត្បូងឃ្មុំសុទ្ធតែទទួលបានជ័យជម្នះសម្រាប់ការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សសម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៧ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
លេងនៅទីលានវិទ្យាល័យព្រះសីហនុ ក្រុមខេត្តកំពង់ចាមបានយកឈ្នះលើក្រុមខេត្តកំពង់ធំ ដោយលទ្ធផល ១-០។ លទ្ធផលនេះមិនទាន់កក់ក្តៅទេសម្រាប់ខេត្តកំពង់ចាមទេសម្រាប់ឱកាសឡើងវគ្គផ្តាច់ព្រ័ត្រ ពីព្រោះជើងទី២នៅខេត្តកំពង់ធំមិនមែនជាការងាយស្រួលឡើយ។
គ្រាប់បាល់ជ័យជម្នះរបស់ខេត្តកំពង់ចាមរកបានដោយកីឡាករ ប៊ុន ស៊ីប្រី ដោយការស៊ុតប៉េណាល់ទីនៅនាទីទី៥៦ ខណៈក្រុមខេត្តកំពង់ធំក៏ទទួលបានពិន័យប៉េណាល់ទី១១ម៉ែត្រដែរ ប៉ុន្តែប្រធានក្រុមធ្វើមិនបានសម្រេច។
ចំណែកក្រុមខេត្តត្បូងឃ្មុំបានបង្កើតភាពកក់ក្តៅសម្រាប់ឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបានឈ្នះលើក្រុមខេត្តបន្ទាយមានជ័យដោយលទ្ធផល ៤-១ នៅទីលានវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ ដូច្នេះក្រុមខេត្តបន្ទាយមានជ័យពិបាកវាយបកណាស់សម្រាប់ជើងទី២។
៤គ្រាប់របស់ត្បូងឃ្មុំរកបានដោយកីឡាករមហាម៉ាត់ មូស្តាហ្វា នៅនាទី៥៨ និងកីឡាករ ម៉ើល ចាន់រ៉ា រកបាន២គ្រាប់នៅនាទី៦៨ និង៨៤ ហើយ១គ្រាប់ទៀតជាការចូលទីខ្លួនឯងរបស់កីឡាករ ប្រាក់ តាប់យ៉ា នៅនាទី៥២។ ១គ្រាប់របស់ក្រុមខេត្តបន្ទាយមានជ័យរកបានដោយកីឡាករ វិត ដេវីត នៅនាទីទី៧៤។
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា