Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហេសបូឡានឹងចូលរួមសង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីន ពេញទំហឹង ​បើហាម៉ាសចាញ់

បានផុស

នៅ

អ្នកនាំពាក្យជាន់ខ្ពស់របស់ហាម៉ាសបាននិយាយថា ក្រុមហេសបូឡានឹងបង្កើនការចូលរួមរបស់ខ្លួនយ៉ាងពេញទំហឹងនៅក្នុងជម្លោះរវាងអ៊ីស្រាអែល-ហាម៉ាស ប្រសិនបើក្រុមប៉ាឡេស្ទីនត្រូវបានលុបបំបាត់ទាំងស្រុង នៅក្នុងតំបន់ហ្គាហ្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងកាលពីថ្ងៃចន្ទ តំណាងក្រុមហាម៉ាសនៅទីក្រុងបេរូត ប្រទេសលីបង់ លោក Ahmed Abdul Hadi និយាយថា ក្រុមសកម្មប្រយុទ្ធសម្ព័ន្ធមិត្តមិនទាន់ត្រៀមខ្លួនដើម្បីចូលប្រយុទ្ធនោះទេ ប៉ុន្តែនឹងបង្កើនប្រតិបត្តិការប្រឆាំងនឹងអ៊ីស្រាអែល នៅពេលណាដែលសកម្មប្រយុទ្ធហាម៉ាសបរាជ័យនៅក្នុងសង្រ្គាមនៅឯតំបន់ហ្គាហ្សា។

ក្រោយកងទ័ពអ៊ីស្រាអែលបានធ្វើការបាញ់ប្រហារជាមួយអ្នកប្រយុទ្ធ ហេសបូឡា ឆ្លងព្រំដែនជាមួយប្រទេសលីបង់ជាច្រើនដងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្រពេលពេលមេបញ្ជាការទី២របស់ក្រុមលោក Naim Qassem លើកឡើងថា ការប៉ះទង្គិចគ្នាកើតឡើងគ្រាន់តែជួយបន្ធូរបន្ថយសម្ពាធលើតំបន់ហ្គាហ្សាប៉ុណ្ណោះ ហើយការឆ្លើយតបរបស់ក្រុមប្រឆាំងអ៊ីស្រាអែលគឺអាស្រ័យលើសកម្មភាពរបស់អ៊ីស្រាអែល។

ដោយឡែកក្នុងអំឡុងពេលទស្សនកិច្ចជាមួយកងទ័ពអ៊ីស្រាអែលកាលពីចុងសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បានប្រកាសថា ហេសបូឡាកំពុងអូសប្រទេសលីបង់ចូលទៅក្នុងសង្រ្គាម ព្រមទាំងព្រមានថា អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​នៅ​ហ្គាហ្សា អាចនឹងកើតឡើង​ធ្វើ​នៅ​បេរូត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ RT

ចុចអាន៖ លោក Netanyahu ព្រមានថា អាមេរិក នឹងក្លាយជាគោលដៅបន្ទាប់ បើអ៊ីស្រាអែល ចាញ់សង្គ្រាម

ចុចអាន៖ ក្រុមហាម៉ាស នឹងដោះលែងចំណាប់ខ្មាំង ៧០ នាក់ ប៉ុន្តែមានលក្ខខណ្ឌមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៩ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៩ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម៩ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម