Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមប្រដាប់អាវុធមួយទៀតគំរាមវាយប្រហារនាវា អ៊ីស្រាអែល ដើម្បីជួយ ប៉ាឡេស្ទីន

បានផុស

នៅ

មេដឹកនាំចលនាក្រុមឧទ្ទាម Houthi ដែលកំពុងគ្រប់គ្រងភាគខាងជើងរបស់ប្រទេសយេម៉ែនកាលពីថ្ងៃអង្គារបានគំរាមវាយប្រហារនាវាអ៊ីស្រាអែលនៅសមុទ្រក្រហម ដើម្បីគាំទ្រដល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលកំពុងរងការវាយសន្ធាប់ពីអ៊ីស្រាអែល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Abdul-Malik Al-Houthi បាននិយាយនៅក្នុងការបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ Al Masirah ថា “យើងនឹងបន្តការវាយប្រហារលើសត្រូវដោយប្រើប្រាស់គ្រាប់រ៉ុកកែត និងយន្តហោះគ្មានមនុស្សបើក ស្របតាមផែនការរបស់យើងសម្រាប់ប្រតិបត្តិការប្រឆាំងនឹងទីតាំងរបស់របប Zionist អ៊ីស្រាអែលទាំងអស់ ដើម្បីធ្វើយ៉ាងណាអាចជួយដល់ទឹកដីប៉ាឡេស្ទីនបាន” ។

មេដឹកនាំរូបនេះលើកឡើងទៀតថា “យើងនឹងមិនស្ទាក់ស្ទើរក្នុងការវាយប្រហារណាមួយទៅលើទីតាំងរបស់អ៊ីស្រាអែលនោះទេ ដោយសារតែយើងក៏មានកម្រិតយោធាស្ដង់ដារ ជាពិសេសបងប្អូនរបស់យើងនៅក្នុងជួរកងកម្លាំងបាញ់គ្រាប់រ៉ុកកែត កំពុងធ្វើប្រតិបត្តិការយ៉ាក់សស្រាក់សស្រាំនៅភាគខាងត្បូងនៃទឹកដីប៉ាឡេស្ទីនផងដែរ” ។

លោក Abdul-Malik បាននិយាយថា “ក្រុម Houthi តែងតែបើកភ្នែកមើល ក៏ដូចជាតាមដាន និងស្វែងរកជានិច្ចនូវនាវាណាមួយរបស់អ៊ីស្រាអែលនៅក្នុងសមុទ្រក្រហម ជាពិសេសនៅច្រកសមុទ្រ Bab el-Mandeb និងដែនទឹកដែលជាប់ព្រំដែនយេម៉ែន ហើយទោះបីជានាវាអ៊ីស្រាអែលបិទសញ្ញានៅក្នុងសមុទ្រក្រហមក៏ដោយ ក៏មិនអាចលាក់ពួកយើងជិតដែរ ហើយនៅពេលដែលរកឃើញ យើងនឹងមិនស្ទាក់ស្ទើរក្នុងការវាយប្រហារនាវាទាំងនោះឡើយ” ។

នៅថ្ងៃដដែល អ្នកនាំពាក្យយោធា Houthi លោក Yahya Sare’e បាននិយាយតាមរយៈគណនី X ថា ក្រុមរបស់ខ្លួនបានបាញ់មីស៊ីលផ្លោងឆ្ពោះទៅកាន់គោលដៅផ្សេងៗរបស់អ៊ីស្រាអែលក្នុងទឹកដីប៉ាឡេស្ទីនដែលពួកគេកំពុងកាន់កាប់ រួមទាំងទីក្រុង Eilat នៅភាគខាងត្បូងអ៊ីស្រាអែលផងដែរ” ។

លោកបានបន្ថែមថា ការបាញ់បង្ហោះបានកើតឡើងត្រឹម ២៤ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រតិបត្តិការយោធាមួយផ្សេងទៀតដែលធ្វើឡើងដោយក្រុម Houthi ទៅលើគោលដៅដូចគ្នានេះ ហើយការ​វាយ​ប្រហារ​របស់​ក្រុម Houthi ​លើ​អ៊ីស្រាអែល​នឹង​មិន​ឈប់នោះទេ ដរាបណាអ៊ីស្រាអែលមិនបញ្ឈប់ការ​ឈ្លានពាន​របស់ខ្លួនប្រឆាំង​នឹង​ប្រជាជន​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្គាហ្សា ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាសបានបើកការវាយប្រហារដោយគ្រាប់រ៉ុកកែតទ្រង់ទ្រាយធំដ៏គួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីបប្រឆាំងនឹងអ៊ីស្រាអែល ហើយថែមទាំងបានសម្លាប់ និងចាប់ពង្រត់មនុស្សនៅក្នុងសហគមន៍អ៊ីស្រាអែលទៀតផង ។ ជាការឆ្លើយតប អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​សងសឹក ហើយ​បាន​បញ្ជា​ឲ្យបិទ​ច្រក​ហ្គាហ្សា​ទាំងស្រុង ជាពិសេសបាន​កាត់ផ្តាច់​ការផ្គត់ផ្គង់​ទឹក ស្បៀងអាហារ និង​ប្រេងឥន្ធនៈជាដើម ។

បន្ទាប់មកនៅថ្ងៃទី២៧ ខែតុលា អ៊ីស្រាអែលបានបើកការលុកលុយទ្រង់ទ្រាយធំមួយទៀតចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ជាមួយនឹងគោលដៅកម្ចាត់យុទ្ធជនហាម៉ាស និងជួយរំដោះចំណាប់ខ្មាំង ខណៈជម្លោះ​មួយនេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ប្រហែល ១,២០០ ​នាក់​នៅខាង​អ៊ីស្រាអែល និង​ជាង ១១,០០០ ​នាក់​នៅតំបន់ហ្គាហ្សា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ប្រជាជន ប៉ាឡេស្ទីន កំពុងជួបទុក្ខវេទនាថ្មីមួយទៀត ក្រៅពីការទម្លាក់គ្រាប់​បែករបស់ អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៨ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៨ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម