Connect with us

សន្តិសុខសង្គម

អាវុធហត្ថខេត្តក្រចេះឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ពីបទបង្ខាំងមនុស្ស ក្រោយការទិញលក់សំណរខ្មៅប្រែពណ៌ (វត្ថុបុរាណ) មិនត្រូវគ្នា

បានផុស

នៅ

កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាបន្តបន្ទាប់ចំនួន៧នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្យខុសច្បាប់ និងអំពើឆបោក។

ការឃាត់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះ១កន្លែង ក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បន្ទាប់ពីមានពាក្យបណ្ដឹងពីជនរងគ្រោះតាមទូរស័ព្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍អាវុធហត្ថខេត្តក្រចេះ ជនរងគ្រោះក្នុងករណីបង្ខាំងមនុស្សនេះមានឈ្មោះ ប៉ូច គឹមយូ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលពោធិ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ។ ចំណែកក្រុមជនសង្ស័យមានគ្នា៧នាក់មាន៖ ១.ឈ្មោះ ស៊ុក សំណាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ចុះវា ឃុំវិហ៊ារលួង ស្រុកពោញាឭ ខេត្តកណ្តាល មុខរបរកសិករ។ ២.ឈ្មោះ ធុន សីហា ភេទប្រុស២៨ឆ្នាំ  មានទីលំនៅបច្ចុប្បន្នភូមិពង្រ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរគ្រូបង្រៀនកូរ៉េតាមអនឡាញ។ ៣.ឈ្មោះ ឌី លី ភេទប្រុសអាយុ៤៥​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ធំ៣ សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកសិករ។ ៤.ឈ្មោះ ចៅ ណាក់ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុបន្នភូមិសំបុក ឃុំសំបុក ស្រុកចិត្តបុរី ខេត្តក្រចេះ។ ៥.ឈ្មោះ ចៅ ស្រីនាង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ។ ៦.ឈ្មោះ ង្វៀង ដុកធៀក ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម ។ ៧.ឈ្មោះ ង្វៀង យ៉ាំងថាន់ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម ។

ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងអាវុធខេត្តបានដកហូតវត្ថុតាងមួយចំនួនដូចជា ទូរស័ព្ទ ចំនួន៦គ្រឿង,នាឡិការដៃ ចំនួន១គ្រឿង ,បិតាំប៉ុងផ្តិតម្រាមដៃ ចំនួន១ ,ឯកសារកិច្ចសន្យាទិញ-លក់ សំណរខ្មៅ ចំនួន១ច្បាប់។

បើតាមការឲ្យដឹងពីជនរងគ្រោះបានបំភ្លឺថា ខ្លួនជាតំណាងក្រុមការងារមកត្រួតពិនិត្យមើលលើវត្ថុ សំណរខ្មៅប្រែពណ៏(វត្ថុបុរាណ) ហើយខ្លួនបានទាក់ទងជាមួយឈ្មោះ ប៉ា កុសល នៅខេត្តក្រចេះ បន្ទាប់មកឈ្មោះ ប៉ា កុសល បានឲ្យខ្លួនបើករថយន្តតាមរថយន្តម៉ាកលុចស៊ីស៤៧០ ពណ៌ខ្មៅសំដៅទៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជាលំនៅដ្ឋានមួយដែលមិនស្គាល់។ ខ្លួនបានទៅត្រួតពិនិត្យលើវត្ថុខាងលើ ដោយបានយកក្រចកឆ្កិះលើវត្ថុនោះបណ្តាលឲ្យរបើកខូចខាត ទើបខ្លួនដឹងថា វត្ថុខាងលើជាវត្ថុមិនពិត ហើយខ្លួនបានប្រកែកមិនព្រមយកទើបម្ចាស់របស់ទាំងអស់ខាងលើបានគំរាមឲ្យខ្លួនសង បានចាក់សោរទ្វារបងដោយមិនឲ្យខ្លួនចេញក្រៅឡើយ។

តាមការអះអាងរបស់ដើមបណ្តឹងបានបញ្ជាក់ថា សំណរខ្មៅប្រែពណ៌ ប្រសិនជារបស់ពិតគឺខ្មៅសុទ្ធ ការពារផ្លូវងងឹត មានតម្លៃប្រមាណជា ១០.០០០.០០០$ (ដប់លានដុល្លាអាមេរិក) ក្នុង១ដុំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១៧ នាទីutes មុន

បំណែកវត្ថុបុរាណជាច្រើន ត្រូវបានអ្នកជំនាញអភិរក្សជួសជុលឱ្យរឹងមាំឡើងវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម