Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងកៀវ៖ រុស្ស៊ីនិងអ៊ុយក្រែន មិនអាចចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព បានទេ

បានផុស

នៅ

រុស្ស៊ី និងអ៊ុយក្រែន ប្រហែលជាមិនអាចចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពផ្លូវការណាមួយ ដើម្បីបញ្ចប់ជម្លោះបច្ចុប្បន្ននោះទេ។ នេះបើតាមសម្តីលោក Kirill Budanov ប្រធានផ្នែកចារកម្មយោធាអ៊ុយក្រែន។

លោក Kirill Budanov (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទវិចារណកថាដែលចេញផ្សាយកាលពីដើមសប្តាហ៍ លោក​បាន​ចង្អុល​ទៅប្រទេស​រុស្ស៊ីនិង​ជប៉ុន ដែល​មិនធ្លាប់​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ពេញលេញ​មួយសោះ ​ក្រោយ​សង្រ្គាម​លោក​លើក​ទី​ពីរ ​ដោយសារតែ​ការ​ទាមទារ​របស់ទី​ក្រុង​តូក្យូ​លើ​ប្រជុំ​កោះ Kuril។

លោក Budanov បានសរសេរក្នុងបទវិចារណកថាសម្រាប់ទស្សនាវដ្តី NV ថា “មានករណីជាច្រើននៅក្នុងប្រវត្តិសាស្ត្រ ពេលដែលសង្រ្គាមចាស់រវាងរដ្ឋនានា មិនត្រូវបានបញ្ចប់ដោយស្របច្បាប់។ ឧទាហរណ៍ជាក់ស្តែងគឺរុស្ស៊ីនិងជប៉ុន, ពួកគេមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រោយឆ្នាំ១៩៤៥ទេ ដោយសារតែជម្លោះលើកោះភាគខាងជើង ដែលត្រូវបានគេស្គាល់ថាជាកោះ Kuril ក្នុងប្រទេសរុស្ស៊ី។ ឥឡូវបញ្ហាទឹកដីនេះ មានរយៈពេល៧០ឆ្នាំហើយ។ នេះជាមូលហេតុដែលសេណារីយ៉ូបែបនេះ ទំនងជាស្ថិតនៅក្នុងករណីរបស់យើង”។

ការអត្ថាធិប្បាយនេះកើតឡើង ចំពេលការវាយបករបស់ទីក្រុងកៀវ ដែលចាប់ផ្តើមកាលពីរដូវក្តៅ មិនទទួលបានជ័យជម្នះសំខាន់ណាមួយសោះ។

កងទ័ពអ៊ុយក្រែន បានតស៊ូដើម្បីទម្លុះខែលការពារដ៏រឹងមាំនិងឆ្លងកាត់ចម្ការមីនដ៏ក្រាស់ ប៉ុន្តែពួកគេត្រូវបាត់បង់រថក្រោះជាច្រើនដែលផ្គត់ផ្គង់ដោយអង្គការណាតូ និងរថពាសដែកផ្សេងទៀតនៅក្នុងប្រតិបត្តិការនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ប្រទេសមួយទៀត ប្រកាសឈប់ផ្តល់ជំនួយយោធា ឲ្យអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីចាប់ត្រាក់ទ័រមួយគ្រឿង អ្នក​ភូមិអះអាង​ថាឈូសសំអាតដីភូមិ​ធ្វើ​ស្រែ​ចម្ការ មិនមែនឈូស​ដីព្រៃនោះទេ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហេតុអ្វីកូរ៉េខាងត្បូង ដាក់ច្បាប់អាជ្ញាសឹក? តើពេលនេះ ស្ថានការណ៍យ៉ាងណាហើយ?

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មន្ត្រីកំពូលៗរបស់លោក Yoon ស្នើសុំលាលែងពីតំណែង ជាទ្រង់ទ្រាយធំ

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវជាតិលេខ ៤១ បំបែក​ពីថ្នល់​ទទឹងប្រសព្វផ្លូវជាតិ​លេខ​៤​ ដល់​ខេត្ត​កំពត សម្រេច​បាន​ជិត ១០០%

Sokha Hotels

ព័ត៌មានពេញនិយម