Connect with us

ជីវិតកម្សាន្ដ

Mark ប្រាប់អារម្មណ៍ពិត ក្រោយ Mint មកពិធីរៀបការ​ យល់ព្រមបញ្ចប់ជម្លោះ​ក្តៅ​គគុករាប់សិបឆ្នាំ

បានផុស

នៅ

ត្បិតថាពិធីមង្គលការរបស់ Mark Prin និង Kimberly កន្លងផុតច្រើនថ្ងៃក៏ពិតមែន ប៉ុន្តែរូបភាពរបស់គូនេះនៅតែលេចត្រដែតលើបណ្ដាញសង្គព្រោងព្រាត។ ស្របពេលដែលវត្តមាន Mint Chalida ក្នុងពិធីបានបង្កការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំងដល់ភ្ញៀវ។

អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺ Mark Prin និង Mint Chalida ធ្លាប់មាន​ជម្លោះ​ក្តៅ​គគុក​ជាមួយ​គ្នាមកជា​ច្រើន​ឆ្នាំ​​ហើយ។ ដែលនេះជាអ្វីធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍នឹងវត្តមានរបស់នាង សុខៗលេចមុខមករឹតតែជាចម្ងល់យ៉ាងខ្លាំងថា តើវិវាទរបស់នាងបានដោះស្រាយរួចហើយឬយ៉ាងណា?

មិនឲ្យអ្នកគាំទ្រមានមន្ទិលច្រើន Nine Entertainment ដែលជាសារព័ត៌មានដ៏ល្បីប្រចាំប្រទេសថៃ​ បានធ្វើបទសម្ភាសន៍ដោយផ្ទាល់ជាមួយ Mark ដែលជាកូនកំលោះថ្មីថ្មោង ព្រមទាំងសួរសុខទុក្ខលោកពីមង្គលការ២ដងនេះថែមទៀតផង។

ទោះយ៉ាងណាក៏ដោយ មុនឈានដល់រឿងក្ដៅគគុកនោះ តារាសម្ដែង Mark បានប្រាប់ពីពិធីរៀប​ការរបស់លោកថាលោកពិតជាសប្បាយចិត្តខ្លាំង។ ដោយដំបូង​ឡើយមានការបារម្ភ​ខ្លាចបង្កកំហុសអចេតនាដល់ភ្ញៀវ។ ប៉ុន្តែ​ពេល​ចប់​គ្រប់​ប្រែជា​សប្បាយ​ចិត្ត ទោះហត់នឿយខ្លាំងយ៉ាងណា។

សម្រាប់ទីកន្លែងដែលលោកនាំភរិយាទៅក្រេបទឹកឃ្មុំ គឺគូនេះមានបំណងទៅប្រទេសនូវែលសេឡង់ និងបារាំងនៅឆ្នាំក្រោយ។ ដែល​ត្រូវ​រៀប​ចំ​អ្វី​គ្រប់​យ៉ាង​ឲ្យ​មាន​របៀប​រៀបរយ​ទាំង​ព្រឹត្តិការណ៍​រឿង​ភាគ​មុន​នឹង​ទៅ​។​ អាចថា​ទៅ​យូរ​ហើយ​ខ្លាច​ទស្សនិកជនភ្លេចមុខ។ ប៉ុន្តែ​នៅ​មាន​ស្នាដៃ​ដែល​បាន​ថត​ហើយ ​គ្រាន់តែមិន​ទាន់​បាន​បង្ហាញ​ជូនតែប៉ុណ្ណោះ។

ចំណែក​រឿងដែល Mint Chalida ទៅ​ចូល​រួម​មង្គល​ការ​របស់លោក ថា​ជា​រឿង​ធម្មតាប៉ុណ្ណោះ។ ទាំង Mark និង Mint​ ទាំងអស់គ្នាបានឆ្លងកាត់យ៉ាងច្រើននៅរឿងជូរចត់ ហើយពេលនេះពួកគេបានសម្រេចចិត្តជម្រះបញ្ហារៀងៗខ្លួន។

Mark Prin បានបញ្ចាក់ច្បាស់ៗថា “អ្វីគ្រប់យ៉ាងដែលពួកយើងនៅសេសសល់ យើងគួរបោះបង់វាចោល​ យើង​គួរតែដើរ​ទៅ​មុខ​ហើយ​មិនចាំបាច់ត្រូវ​ងាក​ក្រោយ​ទេ។​ វា​គ្រប់គ្រាន់​ហើយ!​ យើង​សប្បាយ​ចិត្ត​ ដែលយើងទាងពីរ​បាន​ដោះ​សោបញ្ហារាប់សិបឆ្នាំនេះរួចរាល់។ យើង​មិន​ចង់​និយាយ​អំពី​រឿង​ដែល​បាន​កើត​ឡើង​ពី​មុន​ទេ។ វាគ្រាន់តែជាអតីតកាល ហើយយើងមិននៅទីនោះទៀតទេ។ ក្នុងពេលបច្ចុប្បន្ននេះទាំងខ្ញុំនិង Mint គឺល្អបំផុតហើយ”៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភពៈkapook

ចុចអាន៖លេចមុខ Mint ចូលរួមមង្គលការ Mark-Kim ក្រោយល្បីថាមានជម្លោះនឹងគ្នាជាយូរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម