កីឡា
កីឡាករខ្មែរ-អាមេរិក សុវណ្ណកេសា ប្រកួតដណ្តើមខ្សែក្រវាត់ USA ដើមខែធ្នូ
កីឡាករប្រដាល់ខ្មែរ-អាមេរិក សំ សុវណ្ណកេសា បានប្រកាសពីការប្រកួតដណ្តើមខ្សែក្រវាត់អាមេរិក (USA Championship title) នៅដើមខែធ្នូ ប៉ុន្តែមុនការប្រកួតដណ្តើមជើងឯកអាមេរិក រូបគេត្រូវប្រកួតគុនចម្រុះនាចុងសប្តាហ៍នេះ។
តាមការគ្រោងទុក សុវណ្ណកេសា ត្រូវប្រកួតគុនចម្រុះ (MMA) ជាលើកដំបូងក្នុងអាជីពប្រដាល់របស់ខ្លួននៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ ការប្រកួតនេះសំបុត្រចូលទស្សនាត្រូវបានលក់អស់ហើយ។
បន្ទាប់ពីការប្រកួតគុនចម្រុះ សំ សុវណ្ណកេសា ត្រូវប្រកួតលក្ខណៈគុនខ្មែរដែលជាជំនាញពិតរបស់ខ្លួនហ្វឹកហាត់តាំងពីតូចមកម្ល៉េះ។ រូបគេត្រូវប្រកួតជាមួយកីឡាករ Matt Erdems ដើម្បីដណ្តើមខ្សែក្រវាត់អាមេរិក នៅថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ នៅសង្វៀន Infinite Reality Studio ក្នុងទីក្រុងឡុងប៊ិច ភាគខាតត្បូងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។
កីឡាករបាននិយាយងា ៖«ប្រសិនបើលោកអ្នកមិនបានទិញសំបុត្រទស្សនាការប្រកួតរបស់ខ្ញុំនៅថ្ងៃទី១៨ ខែវិច្ឆិកានេះ គ្មានបញ្ហាទេ ខ្ញុំមានការប្រកួត១ទៀតគឺនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីដណ្តើមជើងឯកអាមេរិក (USA Championship title)។ កុំភ្លេចតាមដានទស្សនា ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាព។ ប្រជាជនកម្ពុជានៅឡុងប៊ិចទាំងអស់ សូមជួយគាំទ្រ»។
សម្រាប់ការប្រកួតនេះមានការលក់សំបុត្រចូលទស្សនា៤ប្រភេទផ្សេងគ្នាគឺតម្លៃ១៥០ដុល្លារ តម្លៃ១០០ដុល្លារ ៧៥ដុល្លារ និង៥០ដុល្លារ។
កីឡាករគុនខ្មែរ សំ សុវណ្ណកេសា ដែលមានឈាមជ័រខ្មែរ រស់នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ធ្លាប់បានប្រកួតគុនខ្មែរ និងឃីកបុកស៊ីងជាច្រើន ក្នុងនោះរូបគេបានប្រកួតនៅសង្វៀនធំលំដាប់ពិភពលោក Glory ពីរដង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា