Connect with us

ព័ត៌មានអន្ដរជាតិ

Aljazeera៖ កងទ័ពអ៊ីស្រាអែល សួរចម្លើយគ្រូពេទ្យ និងអ្នកជំងឺ ម្នាក់ម្តងៗ នៅហ្គាហ្សា

បានផុស

នៅ

ក្រោម​ស្នូរគ្រាប់​កាំភ្លើង​ធំ​និង​គ្រាប់​រថក្រោះ យោធា​អ៊ីស្រាអែល​បាន​ឆ្មក់​ចូល​អគារ​សំខាន់ៗ​របស់​មន្ទីរពេទ្យ al-Shifa ដូចជាបន្ទប់​សង្គ្រោះ​បន្ទាន់ បន្ទប់​វះកាត់​ឯកទេស និង​មន្ទីរ​សម្ភព​ផង​ដែរ ដោយ​ធ្វើ​ប្រតិបត្តិការឆែកឆេរ​តាម​បន្ទប់ ពីច្រកមួយទៅច្រកមួយ និងសួរចម្លើយ​វេជ្ជបណ្ឌិត ក៏ដូចជា​បុគ្គលិក​ពេទ្យ​ម្នាក់ម្តងៗទៀតផង។ នេះបើតាមការផ្សាយរបស់ Aljazeera នៅថ្ងៃពុធទី១៥ខែវិច្ឆិកា។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុននេះ យោធាអ៊ីស្រាអែលអះអាងថា មន្ទីរពេទ្យ al-Shifa កំពុងត្រូវបានប្រើប្រាស់ដោយថ្នាក់ដឹកនាំ ឬសមាជិករបស់ក្រុមហាម៉ាស ដើម្បីអនុវត្តប្រតិបត្តិការរបស់ពួកគេ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានព័ស្តុតាងជាក់ស្តែងណាមួយ ដើម្បីគាំទ្រការអះអាងទាំងនោះទេ។

កងទ័ពអ៊ីស្រាអែល បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យអេឡិចត្រូនិច នៅតាមទ្វារជាច្រើននៃអគារសំខាន់ៗរបស់មន្ទីរពេទ្យ ហើយពួកគេកំពុងហៅមនុស្សនៅខាងក្នុង មិនថាពួកគេជាក្រុមគ្រូពេទ្យ អ្នកជំងឺ ឬអ្នករបួសទេ ពួកគេត្រូវតែឆ្លងកាត់ច្រកអេឡិចត្រូនិចទាំងនេះសិន ដើម្បីសួរចម្លើយដោយយោធាអ៊ីស្រាអែល។

ទន្ទឹមនេះ មានការព្រួយបារម្ភថា ក្នុងចំណោមមនុស្ស៣០០០នាក់នៅមន្ទីរពេទ្យ គឺសម្បូរទៅដោយជនងាយរងគ្រោះ ហើយគ្មានការធានាថា មានសុវត្ថិភាពឡើយ។

(រូបថត៖ AP)

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាស​បើក​ប្រតិបត្តិការ​ប្រឆាំង​ក្រុម​ហាម៉ាស​នៅ​មន្ទីរពេទ្យ al Shifa ដោយហៅប្រតិបត្តិការនេះថា ច្បាស់លាស់ និងកំណត់គោលដៅចំៗ នៅក្នុងតំបន់ជាក់លាក់ នៃមន្ទីរពេទ្យធំជាងគេរបស់តំបន់ហ្គាហ្សា។

IDF បានអំពាវនាវឲ្យសមាជិកទាំងអស់នៃក្រុមសកម្មប្រយុទ្ធដែលមានវត្តមាននៅក្នុងមន្ទីរពេទ្យ ត្រូវចុះចាញ់ជាបន្ទាន់ហើយថា នារយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ IDF បានព្រមានជាសាធារណៈម្តងហើយម្តងទៀតថា ការបន្តប្រើយោធារបស់ក្រុមហាម៉ាសលើមន្ទីរពេទ្យ គឺធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពការពាររបស់ខ្លួនក្រោមច្បាប់អន្តរជាតិ និងបានទុកពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ឈប់ការរំលោភបំពានខុសច្បាប់នៃមន្ទីរពេទ្យនេះ។

មុននេះ IDF បានជូនដំណឹងម្តងទៀតដល់អាជ្ញាធរពាក់ព័ន្ធនៅតំបន់ហ្គាហ្សាថា រាល់សកម្មភាពយោធាក្នុងមន្ទីរពេទ្យ ត្រូវតែបញ្ឈប់ក្នុងរយៈពេល១២ម៉ោង ប៉ុន្តែជាអកុសល ពួកគេមិនបានធ្វើទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ កងទ័ពអ៊ីស្រាអែល បើកប្រតិបត្តិការ វាយលុកចូលមន្ទីរពេទ្យធំ នៅ ហ្គាហ្សា ហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៩ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៣៨ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម