ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន សម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះ ការបាត់បង់ព្រះចៅអធិការវត្តវិហារសំណ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់ព្រះចៅអធិការ វត្ត វិហារសំណ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្តែងការសោកស្តាយបែបនេះ ក្នុងឱកាសអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសាសនវង្សា ឯល សុផាន (រតនញ្ញាណោ) ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះចៅអធិការវត្តវិហារសំណ ស្ថិតក្នុងភូមិវិហារហ្លួង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល នារសៀល ថ្ងៃពុធ ៣ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។

ព្រះសាសនវង្សា ឯល សុផាន បានទទួលអនិច្ចធម្ម កាលពីថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៧:០៣ នាទី ដោយព្រះរោគាពាធ។

ការបាត់បង់ព្រះសាសនវង្សា ឯល សុផាន (រតនញ្ញាណោ) គឺជាការបាត់បង់នូវព្រះមហាថេរ និងជាបញ្ញវន្តសង្ឃ ដែលមានបទពិសោធន៍ចាស់ទុំរបស់ព្រះពុទ្ធសាសនាថេរវាទកម្ពុជា មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ព្រះពុទ្ធសាសនា។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះសពព្រះសាសនវង្សា ឯល សុផាន (រតនញ្ញាណោ) បាននិមន្តទៅកាន់ឋានសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ ៖ វិមាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ