Connect with us

ព័ត៌មានជាតិ

លោក ព្រាប កុល ៖ រដ្ឋាភិបាលថ្មីរបស់កម្ពុជាកំពុងសម្លឹងមើលកំណែទម្រង់ ចាំបាច់ ដើម្បីទាក់ទាញវិនិយោគពីបរទេស

បានផុស

នៅ

រដ្ឋាភិបាលថ្មីរបស់កម្ពុជាកំពុងសម្លឹងមើលកំណែទម្រង់ចាំបាច់ ដើម្បីទាក់ទាញវិនិយោគពីបរទេសមកវិនិយោគនៅកម្ពុជា។  នេះជាការលើកឡើងរបស់ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅក្នុងបទសម្ភាសន៍ជាមួយ Chanel News Asia កាលពីពេលថ្មីៗកន្លងទៅនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ព្រាប កុល បញ្ជាក់ទៀតថា រដ្ឋាភិបាលថ្មីរបស់កម្ពុជាកំពុងសម្លឹងមើលកំណែទម្រង់ចាំបាច់ជាបន្ទាន់ ដូចជាការសម្រួលដំណើរការកម្មវិធីអាជីវកម្ម ដើម្បីកាត់បន្ថយកម្រិតនៃអំពើពុករលួយ ជាពិសេសកំណែទម្រង់របស់រដ្ឋាភិបាលគឺដើម្បីធានាឲ្យមានគណនេយ្យភាពតម្លាភាព និងរួមបញ្ចូលទាំងដំណើរការនៃការចុះបញ្ជីអាជីវកម្ម ក៏ដូចជាការបង់ពន្ធស្របតាមនីតិវិធីទាំងអស់ដែលទាក់ទងនឹងការវិនិយោគ ហើយដើម្បីឲ្យវាកាន់តែងាយស្រួល និងលឿនជាងមុន។ លោកបានបន្តថា កម្ពុជានឹងប្រើតាមអនឡាញ ឬតាមមធ្យោបាយឌីជីថល ស្របពេលដែលយើងក៏កំពុងឆ្ពោះទៅការបង្កើតរដ្ឋាភិបាលអេឡិចត្រូនិក ប៉ុន្តែទោះជាយ៉ាងណា កម្ពុជាក៏ត្រូវការពេលវេលាដើម្បីបង្កើតវេទិកាទាំងនោះ។

នៅក្នុងបទសម្ភាសន៍ដដែល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអះអាងថា រដ្ឋាភិបាលថ្មីរបស់កម្ពុជាបានកំណត់ចក្ខុវិស័យរបស់ខ្លួនលើការជំរុញការវិនិយោគពីបរទេស ជាមួយនឹងកំណែទម្រង់អភិបាលកិច្ចជាបន្តបន្ទាប់ ក៏ដូចជារិះរកវិធីដោះស្រាយអំពើពុករលួយជាដើម ខណៈចំណាត់ការនេះគឺជាផ្នែកមួយនៃផែនការរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះ នៅក្នុងព្រឹត្តិការណ៍ធុរកិច្ចនៅប្រទេសសិង្ហបុរីកាលពីខែកក្កដា លោក ព្រាប កុល បានឱ្យដឹងថា  ក្រុមហ៊ុនហិរញ្ញវត្ថុសិង្ហបុរីចំនួន ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនវិនិយោគកម្ពុជា ដោយសន្យានឹងជួយចុះបញ្ជីអាជីវកម្មខ្នាតតូចចំនួន ៥០០ ជាមួយនឹងដើមទុនទីផ្សាររួម ១០០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ។

ប៉ុន្តែដើម្បីជំរុញអ្នកវិនិយោគឲ្យមានទំនុកចិត្ត លោក ព្រាប កុល បានលើកឡើងថា ចំណាត់ការនេះត្រូវតែផ្ដើមចេញពីការដោះស្រាយអំពើពុករលួយជាមុនសិន។

គួរជម្រាបថា លោក ព្រាប កុល ជាកូនខ្មែរមួយរូបដែលទទួលបានការអប់រំខ្ពស់ និងមានបទពិសោធន៍បម្រើការងារជាមួយអង្គការក្រៅរដ្ឋាភិបាលកម្រិតអន្តរជាតិចំនួនជាងពីរទសវត្ស។ យ៉ាងណានៅក្នុងឆ្នាំ២០២០ លោក ព្រាប កុល បានលាលែងពីតំណែងជាប្រធានអង្គការតម្លាភាព ទៅធ្វើការនៅក្រុមហ៊ុនអាជីវកម្មអចលនទ្រព្យដ៏ធំមួយ។ បន្តមកដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ស្ថិតក្នុងចុងនីតិកាលទី៦ នៃរដ្ឋសភា លោក ព្រាប កុល ត្រូវបានព្រះមហាក្សត្រកម្ពុជា តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ បន្តមកដល់នីតិកាលទី៧ នៃរដ្ឋសភា លោក ព្រាប កុល ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងត្រូវសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ភារកិច្ចឱ្យជួយលើកិច្ចការទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

សេដ្ឋកិច្ច១៤ នាទីutes មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

ព័ត៌មានជាតិ១៥ នាទីutes មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ២៥ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ៣១ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

Sokha Hotels

ព័ត៌មានពេញនិយម