ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដោះស្រាយបានបញ្ហាចំនួន៩ ក្នុងចំណោមបញ្ហា១០
អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបាល់របស់រដ្ឋបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋចំនួន៩ ក្នុងចំណោមសំណោមពរ និងបញ្ហាចំនួន១០ ដែលពលរដ្ឋក្នុងខេត្តព្រៃវែងដាក់ទៅកាន់អង្គវេទិកា។
ជាមួយគ្នានេះ សម្រាប់បញ្ហាដែលនៅសេសសល់ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានគូសបញ្ជាក់ជូនប្រជាពរដ្ឋវិញថា រដ្ឋបាលខេត្តព្រៃវែង នឹងយកទៅពិគ្រោះពិភាក្សាជាមួយក្រុមប្រឹក្សាខេត្ត និងភាគីសមត្ថកិច្ចពាក់ព័ន្ធ រួចរកវិធានការណ៍ដោះស្រាយឱ្យបានទាន់ពេលវេលាទៅតាមសមត្ថកិច្ចរៀងៗខ្លន។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខេត្តព្រៃវែង បានបង្កើតឡើងក្នុងគោលបំណងបង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យតាមរយៈចំណុចសំខាន់ៗចំនួន៤គឺ៖ទី១/ការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបាននិង បញ្ហាប្រឈមនានាក្នុងឆ្នាំ២០២៣។ ទី២/ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីគម្រោងអាទិភាពនានា នៃផែនការអភិវឌ្ឍរបស់រដ្ឋបាល ខេត្តសម្រាប់ឆ្នាំ២០២៤។ ទី៣/ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ទទួលបានព័ត៌មាន និងលើកមតិយោបល់ជូនក្រុមប្រឹក្សា និងទី៤/ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប។
គួរឱ្យដឹងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា គឺបានរៀបចំឡើងនៅក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង៕
អត្ថបទដោយ៖ សៅគ្រី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ