ព័ត៌មានជាតិ
ចាក់វ៉ាក់សាំងកូវីដ-១៩ អាច មានប្រសិទ្ធិភាពរហូតមែនទេ?
ថ្លែងនៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបង្ហាញពីប្រសិទ្ធិភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ថា មកដល់ពេលនេះមិនទាន់មានការអះអាងថា មានវ៉ាក់សាំងកូវីដ១៩ណា ដែលអាចមានប្រសិទ្ធិភាពរហូតពេញមួយជីវិតទេ។
លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា វ៉ាក់សាំងទាំងអស់ដែលមានក្នុងបញ្ជី រួមទាំងវ៉ាក់សាំង Pfizer របស់សហរដ្ឋអាមេរិក ក៏អត់ទាន់មានឯកសារណា ឬក៏ការសិក្សាណាដែលបញ្ជាក់ថា មានប្រសិទ្ធិភាពបានពេញមួយជីវីតទេ។
លោកស្រី បញ្ជាក់ទៀតថា៖ “សូម្បីតែអង្គការសុខភាពពិភពលោក ក៏អត់ទាន់មានការបង្ហាញ ឬក៏ពន្យល់ថាវ៉ាក់សាំងដែលបានផ្សព្វផ្សាយឱ្យប្រើប្រាស់ហើយនេះ មានប្រសិទ្ធិភាពពេញមួយជីវិតដែរ។
ប៉ុន្តែអ្វីដែលគេបានសិក្សាទៅតាមលក្ខណៈវិទ្យាសាស្ត្រ គឺវ៉ាក់សាំងនេះចាក់ទៅវាមានប្រសិទ្ធិភាពបង្កើតជាកងការពារ បង្កើតជាអង្គបដិបក្ខសម្រាប់ទប់ទល់ជាមួយវីរុសកូវីដ-១៩ យ៉ាងហោចណាស់ពី៣ទៅ៦ខែដែរ។ ប៉ុន្តែថេរៈវេលានេះក៏មិនទាន់ច្បាស់លាស់ដែរ”។
លោកស្រី ឱ វណ្ណឌីន លើកឡើងថា អ្វីដែលអង្គការសុខភាពពិភពលោកតែងតែនិយាយ គឺសង្ឃឹមថា វ៉ាក់សាំងនេះនឹងជួយទៅដល់បុគ្គលក្រោយពីការចាក់ យ៉ាងហោចណាស់ក៏ក្នុងរយៈពេល៦ខែ ហើយគ្រប់គ្រាន់។
លោកស្រី មានប្រសាសន៍បន្តថា៖ “ពីព្រោះទិសដៅនៃការចាក់វ៉ាក់សាំង ដែលគេខំជំរុញឱ្យចាក់នៅទូទាំងពិភពលោកនេះ គឺដើម្បីជំរុញឱ្យមានភាពស៊ាំនៅក្នុងបណ្ដាប្រទេសនីមួយៗ។ ប្រទេសកម្ពុជាក៏មានភាពស៊ាំ ប្រទេសថៃក៏មានភាពស៊ាំ នៅអាមេរិកក៏មាន នៅបារាំងក៏មាន អ៊ីចឹងនៅគ្រប់បណ្ដាប្រទេសទាំងអស់នៅពេលមានភាពស៊ាំនៅក្នុងសហគមន៍ អ៊ីចឹងវីរុសកូវីដ-១៩ នឹងរលាយបាត់បង់ វានឹងមិនមានលទ្ធភាពក្នុងការវាយលុកធ្ងន់ធ្ងរបន្តទៀតបានទេ”។
លោកស្រី ឱ វណ្ណឌីន បន្ថែមថា សាកលលោកកំពុងតែគិតថា នៅថ្ងៃខាងមុខ ប្រហែលជាការធ្វើដំណើររបស់អ្នកដំណើរនឹងត្រូវការពិនិត្យមើលកាតចាក់ថ្នាំបង្ការ។
លោកស្រី មានប្រសាសន៍ថា៖ “អ៊ីចឹងអ្វីដែលយើងកំពុងគិត ថាតើវ៉ាក់សាំងកូវីដ-១៩នេះ នៅខាងមុននេះប្រហែលជាអាចមានតម្រូវការពេលដែលយើងធ្វើដំណើរ។ ប៉ុន្តែនៅតែត្រូវការធ្វើចត្តាឡីស័ក និងអនុវត្តវិធានការនានាដដែលដើម្បីបង្ការទប់ស្កាត់មិនឱ្យមានវីរុសកូវីដ-១៩ចូលមកក្នុងប្រទេស”។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ១៩ហើយ គាត់បានបង្កើតកងការពារ ប៉ុន្តែមិនមែនមានន័យថា គាត់មិនឆ្លងវីរុសកូវីដ-១៩ទេ។
កាលពីម្សិលមិញ ជំនួយវ៉ាក់សាំងកូវីដ-១៩ របស់ចិន ជំហានទី១ បានមកដល់កម្ពុជា។ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំង Sinopharm ដែលផលិតដោយរដ្ឋាភិបាលចិន។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំង Sinopharm ទាំងនេះ នឹងត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន៣០ម៉ឺនដូស។
តាមការណែនាំ វ៉ាក់សាំង Sinopharm ទាំងនេះ តម្រូវឱ្យចាក់លើតែមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ប៉ុណ្ណោះ ដោយកំពុងរង់ចាំលទ្ធផលនៃការសិក្សាបន្តទៀតសម្រាប់អាយុក្រៅពីនេះ។
បច្ចុប្បន្ន ប្រទេសចិនបានផលិតចេញនូវវ៉ាក់សាំង២ប្រភេទ ដើម្បីបង្ការជំងឺកូវីដ-១៩ គឺ វ៉ាក់សាំងស៊ីណូហ្វាម ( Sinopharm) ដែលផលិតដោយរដ្ឋាភិបាល និងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលផលិតដោយក្រុមហ៊ុន Sinovac Biotech Ltd។
មកទល់ពេលនេះ មានប្រទេសយ៉ាងហោចចំនួន១៦ហើយ ដែលបានសម្រេចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិនទាំងពីរ។ ក្នុងនោះ វ៉ាក់សាំងរបស់ Sinopharm ត្រូវបានអនុញ្ញាតឲ្យប្រើនៅ អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន ហុងគ្រី ស៊ែរប៊ី ប៉េរូ អ៊ីរ៉ាក់ ម៉ារ៉ុក អេហ្ស៊ីប ប៉ាគីស្ថាន និងកម្ពុជា។ រីឯវ៉ាក់សាំងរបស់ Sinovac ត្រូវបានអនុញ្ញាតឲ្យប្រើនៅ ប្រេស៊ីល ឥណ្ឌូណេស៊ី តួកគី ឈីលី កូឡុំប៊ី និង អាស៊ែបៃហ្សង់៕
អត្ថបទ៖ វីរៈ
សូមចូលអានព័ត៌មានពាក់ព័ន្ធ៖ ការចាក់វ៉ាក់សាំងកូវីដ១៩ មាន៤ទីតាំងនៅភ្នំពេញ
នាយករដ្ឋមន្ត្រីប្រកាសឱ្យ សមាជិករដ្ឋាភិបាល ទៅចាក់វ៉ាក់សាំងដើម្បីជាគំរូដល់ប្រជាពលរដ្ឋ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ