Connect with us

សុខភាព

ទម្លាប់ ៤ ពេលព្រឹក ជាកំណប់របស់មនុស្សដែលរស់នៅរហូតដល់ ១០០ឆ្នាំ

បានផុស

នៅ

ហេតុផលមួយក្នុងចំណោមហេតុផលដែលមនុស្សនៅតំបន់បៃតងរស់នៅបានយូរ នោះគឺការអនុវត្តទម្លាប់មានប្រយោជន៍ និងមានសុខភាពល្អ។ ពាក្យ​ថា​តំបន់​បៃតង​សំដៅ​លើ​តំបន់​ក្នុង​ពិភពលោក​ដែល​មាន​មនុស្ស​ច្រើន​រស់នៅ​អាយុ​វែង។ នៅទីនេះចំនួនមនុស្សដែលមានអាយុលើសពី ១០០ឆ្នាំគឺខ្ពស់ជាងនៅតំបន់ផ្សេងទៀត។ តំបន់បៃតងដែលត្រូវបានលើកឡើងជាញឹកញាប់គឺ អូគីណាវ៉ា (ជប៉ុន) សាឌីនៀ (អ៊ីតាលី) ឡូម៉ា លីនដា (កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក) អ៊ីការៀ (ក្រិក) នីកូយ៉ា (កូស្តារីកា) សិង្ហបុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាជនក្នុងតំបន់នេះតែងតែរក្សារបៀបរស់នៅប្រកបដោយសុខភាព និងវិទ្យាសាស្រ្ត ដើម្បីធានាបាននូវជីវិតសកម្ម និងពន្យារអាយុជីវិត។

ខាង​ក្រោម​នេះ​ជា​ទម្លាប់​ពេល​ព្រឹក​៤​យ៉ាង​របស់​អ្នក​រស់​នៅ​តំបន់​បៃតង ​ទើប​អាច​រស់​បាន​ជាង​មួយ​រយ​ឆ្នាំ។

១ ញ៉ាំ oatmeal សម្រាប់អាហារពេលព្រឹក

ទម្លាប់អាហារពេលព្រឹករបស់យើងមានភាពខុសគ្នាជាច្រើន ហើយមិនមែនគ្រប់គ្នាសុទ្ធតែយកចិត្តទុកដាក់លើគុណភាពនៃអាហារពេលព្រឹកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលមនុស្សជាច្រើននៅក្នុងតំបន់បៃតងមានដូចគ្នាគឺការញ៉ាំ oatmeal សម្រាប់អាហារពេលព្រឹក។ ពួកគេតែងតែមានទម្លាប់ធ្វើម្ហូប oatmeal ជាមួយអាល់ម៉ុនជារៀងរាល់ព្រឹក។ អាហារនេះសម្បូរទៅដោយជាតិសរសៃ ជាតិស្ករទាប និងមានប្រសិទ្ធភាពការពារហានិភ័យនៃជំងឺសរសៃឈាមបេះដូង សម្ពាធឈាម កាត់បន្ថយកូឡេស្តេរ៉ុល ដូច្នេះហើយទើបវាជួយឲ្យរាងកាយមានសុខភាពល្អ។ ពីទីនោះ យើងអាចបង្កើនឱកាសរបស់យើងក្នុងការរស់នៅបានយូរ។

២ ផឹកកាហ្វេ

ឮកាហ្វេ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ភេសជ្ជៈ​ដែល​កាត់​បន្ថយ​ភាព​នឿយ​ហត់ បង្កើន​ថាមពល និង​ជួយ​ឲ្យយើង​មាន​ការ​ប្រុង​ប្រយ័ត្ន។ មិនត្រឹមតែប៉ុណ្ណោះ ភេសជ្ជៈនេះក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយការរលាក និងការពារសុខភាពរាងកាយផងដែរ។ ដូច្នេះ​តាម​ពិត មនុស្ស​ជា​ច្រើន​មាន​ទម្លាប់​ផឹក​កាហ្វេ ជាពិសេស​ពេល​ព្រឹក។ មនុស្សជាច្រើនដែលរស់នៅបានយូរនៅក្នុងតំបន់បៃតងដូចជា Ikaria, Sardinia និង Nicoya ក៏មានទម្លាប់ទទួលទានកាហ្វេមួយពែងរៀងរាល់ព្រឹកផងដែរ។ ពួកគេតែងតែចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងកាហ្វេមួយពែងដោយគ្មានក្រែម ដើម្បីចៀសវាងការងងុយគេង និងអស់កម្លាំង។

៣​ ចំណាយពេលជាមួយមនុស្សដែលអ្នកស្រលាញ់

មិន​ត្រឹម​តែ​របៀប​រស់​នៅ​ទេ យើង​ក៏​ត្រូវ​រក្សា​អាកប្បកិរិយា​វិជ្ជមាន និង​សុទិដ្ឋិនិយម​ដើម្បី​រស់​នៅ​អាយុ​វែង។ នេះ​ក៏​ជា​កត្តា​សំខាន់​មួយ​ដែល​អ្នក​ដែល​រស់នៅ​យូរ​អង្វែង​ក្នុង​តំបន់​បៃតង​អនុវត្ត។ ប្រជាជននៅតំបន់ពណ៌បៃតង ច្រើនតែដាក់គ្រួសារមុនគេ។ ពួកគេមិនត្រឹមតែកសាងទេ ប៉ុន្តែថែមទាំងរក្សា និងបង្កើតទំនាក់ទំនងល្អជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេទៀតផង។ ពួកគេផ្តោតលើទំនាក់ទំនងក្នុងទំនាក់ទំនងនីមួយៗ តែងតែចំណាយពេលច្រើនជាមួយគ្រួសារ។ សូម្បីតែសម្រាប់មនុស្សជាច្រើននៅក្នុងតំបន់បៃតងក៏ដោយ គ្រួសារមានសារៈសំខាន់ជាងការងារ និងចំណូលចិត្តរបស់ពួកគេ។

នៅពេលដែលគំនិតរបស់យើងមានភាពវិជ្ជមាន ហើយស្មារតីរបស់យើងមានផាសុកភាព យើងនឹងមានអារម្មណ៍រីករាយ ជានិច្ច។ ប្រសិនបើ​មនុស្ស​ឧស្សាហ៍​លង់​ក្នុង​ការ​ព្រួយ​បារម្ភ និង​ទុក្ខព្រួយ វា​នឹង​ពិបាក​សម្រាប់​ពួកគេ​ក្នុង​ការ​រស់នៅឲ្យមាន​សុខភាព​ល្អ និង​អាយុ​វែង។ ដូច្នេះហើយ នេះ​ជា​កត្តា​សំខាន់បំផុត​ក្នុងការ​បង្កើន​លទ្ធភាព​នៃ​ការរស់នៅ​ដ៏​យូរអង្វែង​។

៤ រស់នៅជាមួយឧត្តមគតិ

សម្រាប់ប្រជាជននៅតំបន់បៃតង ឧត្តមគតិនៃការរស់នៅមានសារៈសំខាន់ណាស់ក្នុងជីវិតរបស់ពួកគេ។ ជាពិសេស មនុស្សវ័យកណ្តាលត្រូវមានឧត្តមគតិ និងគោលដៅរស់នៅច្បាស់លាស់។ រាល់​ថ្ងៃ​ពេល​ភ្ញាក់​ពី​គេង​ចង់​បាន​អ្វី​ដែល​ត្រូវ​ធ្វើ និង​កន្លែង​ដែល​ត្រូវ​ទៅ។ នោះហើយជាអ្វីដែលធ្វើឱ្យពួកគេមានអារម្មណ៍ថាជីវិតនេះគួរឲ្យចាប់អារម្មណ៍។ បើយើងបណ្តោយឲ្យពេលវេលាកន្លងផុតទៅដោយឥតន័យ នោះយើងអាចមានអារម្មណ៍យ៉ាងងាយថា ជីវិតនេះគួរឲ្យធុញ និងមិនស្រស់ស្រាយ។

មនុស្សម្នាក់ៗអាចប្រើកុមារជាកម្លាំងចិត្តក្នុងការរស់នៅ ក៏អាចមើលថែខ្លួនឯង ស្រលាញ់ខ្លួនឯង​ វានឹងជួយអ្នកឲ្យរស់នៅប្រកបដោយភាពវិជ្ជមាន និងរស់នៅបានយូរ។

បើ​ចង់​រស់នៅ​បាន​អាយុ​យឺនយូរ អ្នក​ត្រូវ​ពង្រឹង​ស្មារតី​ការពារ និង​ស្រឡាញ់​ខ្លួនឯង​ជាមុនសិន។ វានឹងបង្ហាញតាមរយៈរបៀបរស់នៅដែលមានសុខភាពល្អ និងស្មារតីវិជ្ជមានរបស់អ្នក។ មិនថាអ្នកឆ្លងកាត់ស្ថានភាពបែបណានោះទេ ចូរយកចិត្តទុកដាក់ការពារសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តើ​គួរ​ញ៉ាំ​ស៊ុត​ប៉ុន្មាន​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ចៀសវាង​ការ​ប្រើ​ជ្រុល?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម