សេដ្ឋកិច្ច
ថៃ រកបានការវិនិយោគជិត ៨.៥ ពាន់លានដុល្លារពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ អាមេរិក
ប្រទេសថៃទទួលបានការវិនិយោគជាង ៣០០ ពាន់លានបាត ឬប្រហែលជិត ៨.៥ ពាន់លានដុល្លារពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកដូចជា Amazon Web Service, Google និង Microsoft ។
ក្រុមហ៊ុន Amazon Web Service នឹងវិនិយោគចំនួន ១៩០ ពាន់លានបាតស្មើនឹងប្រហែល ៥ ពាន់លានដុល្លារក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យ AWS Asia Pacific ក្នុងទីក្រុងបាងកករយៈពេល ១៥ ឆ្នាំ ដែលនឹងក្លាយជាមជ្ឈមណ្ឌលទិន្នន័យខ្នាតយក្សដំបូងបង្អស់របស់ថៃ ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍លើបច្ចេកវិទ្យា AI, ការវិភាគទិន្នន័យ និងសេវាអ៊ីនធឺណិតជាដើម ។
ចំណែក ក្រុមហ៊ុន Microsoft ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយថៃ នឹងលើកកម្ពស់ការប្រកួតប្រជែងក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងអនុញ្ញាតឲ្យថៃផ្តល់សេវាអេឡិចត្រូនិចបន្ថែមទៀតកាន់តែមានប្រសិទ្ធភាព ។
ចំពោះ Google វិញ បានវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យធំៗក្នុងប្រទេសថៃ ដែលនឹងជំរុញការប្រកួតប្រជែងក្នុងឧស្សាហកម្មឌីជីថល និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈការវិនិយោគនេះធ្វើឡើង នៅពេលដែលលោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានជួបជាមួយមេដឹកនាំកំពូលរបស់ក្រុមហ៊ុនទាំង ៣ លើទឹកដីនៃសហរដ្ឋអាមរិក ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា