Connect with us

ជីវិតកម្សាន្ដ

ជួបរឿងអាស្រូវផ្ទួនៗ អតីតបវកញ្ញា MGI ថា ក្រៅពីនៅស្ងៀមនិងរង់ចាំ គ្មានជម្រើសផ្សេងទេ

បានផុស

នៅ

ក្នុងនាមជារាជិនីសម្រស់ដ៏ជោគជ័យបំផុតនៅក្នុងប្រទេសវៀតណាម នាង Nguyễn thúc thùy tiên តែងតែទទួលបានពិន្ទុជាមួយនឹងសកម្មភាពស្ម័គ្រចិត្តជាច្រើន ដោយឧស្សាហ៍លះបង់ខ្លួនឯងចំពោះសិល្បៈ ក៏ដូចជាការបណ្តាក់ទុនយ៉ាងល្អិតល្អន់គ្រប់ការបង្ហាញខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ អតីតម្ចាស់មកុដ MGI​ ដែលកើតក្នុងឆ្នាំ ១៩៩៨ រូបនេះ ជាច្រើនដងបានជួបបញ្ហាដោយសារតែព័ត៌មានមិនពិត និងមិនបានផ្ទៀងផ្ទាត់ រីករាលដាលនៅលើបណ្តាញសង្គមព្រោងព្រាត។

ស្របពេលដែលកាលពីពេលថ្មីៗនេះ នៅលើផេកនៃក្រុម Fan Club ដែលមានសមាជិកជាង ១០ម៉ឺននាក់ Thuy Tien បាននិយាយជាផ្លូវការអំពីរឿងអាស្រូវនាពេលថ្មីៗនេះ។ នាង​បាន​ធានា​ដល់​អ្នក​ដែល​ស្រឡាញ់​នាង​ជាថ្មី ហើយ​បាន​និយាយ​ថា​ នាង​កំពុង​ចាត់​វិធានការ​ដើម្បី​ដោះស្រាយ​ព័ត៌មាន​មិន​ពិត​ដែល​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​នាងសព្វថ្ងៃ។

តាមរយៈផេកដដែលនិងត្រូវបានចុះផ្សាយដោយ saostar បានបញ្ចាក់ថា បវកញ្ញាវៀតណាមរូបនេះសរសេរសំណេរយ៉ាងវែងអន្លាយជូនដល់អ្នកគាំទ្រនាងថា៖

“ចំពោះគ្រួសារជាទីស្រឡាញ់របស់ខ្ញុំទាំងអស់

Tien ដឹងថាប៉ុន្មានថ្ងៃមុននេះ អ្នកណាៗក៏បារម្ភពី Tien ច្រើនដែរ ពេលខ្លះការព្រួយបារម្មណ៍នោះធំជាង Tien ទៅទៀត ប៉ុន្តែការពិត ក្រៅពីជ្រើសរើសនៅស្ងៀមរង់ចាំ ខ្ញុំគ្មានជម្រើសផ្សេងទេ ព្រោះខ្ញុំមិនចង់​ឲ្យ​ហេតុការណ៍​នេះ​កាន់តែ​ធំ​ឡើង​។ ស្ងាត់ៗ មិនមែនមានន័យថា បញ្ឈប់សកម្មភាពនោះទេ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំនិងក្រុមការងារបានចងក្រងព័ត៌មានមិនពិត ចេតនាដឹកនាំមតិសាធារណៈ បញ្ជូនទៅនាយកដ្ឋានព័ត៌មាន និងសារគមនាគមន៍ រាល់ឯកសារទាំងអស់ត្រូវបាននាយកដ្ឋានទទួល និងដំណើរការរួចរាល់ហើយ។

ខ្ញុំមិនដឹងថាត្រូវអរគុណយ៉ាងណាទេ ប៉ុន្តែតាមពិត គ្រប់គ្នាគឺជាការគាំទ្រនិងជំនឿដ៏អស្ចារ្យរបស់ Tien ក្នុងរឿងនេះ។ ជាមួយនឹងអារម្មណ៍ដ៏អស្ចារ្យទាំងនោះ តើ Tien អាចបោះបង់ដោយរបៀបណា? ប៉ុន្តែ​សូម​អនុញ្ញាត​ឲ្យខ្ញុំ​បង្ហាញ​ការ​អរគុណ​ដោយ​ស្មោះ​របស់​ខ្ញុំ​និង​ការ​ឱប​ដ៏​យូរ​អង្វែង​។ អរគុណដែលតែងតែនៅក្បែរខ្ញុំ! “ថ្ងៃស្អែកជាថ្ងៃថ្មី” ប្រយោគនេះត្រូវបានអ្នករត់តាក់ស៊ីដឹក Tien ក្នុងអំឡុងពេលធ្វើដំណើរអាជីវកម្មនៅ Da Lat ប៉ុន្តែជាការពិត Tien នឹងបន្តធ្វើការនិងលះបង់ខ្លួនឯង ខ្ញុំសូមសួរឧទាហរណ៍ Fan Meeting ឆ្នាំនេះ តើមានអ្នកណាចូលរួមទេ?

ជាចុងក្រោយ ខ្ញុំមានតែពាក្យថាអរគុណអ្នកទាំងអស់គ្នា ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់”!

សូមបញ្ចាក់ថា អតីតម្ចាស់មកុដ Miss Grand International 2021 ត្រូវបានគេភ្ចាប់រូបភាពនាងដោយគ្មានហេតុផលនៅលើបណ្តាញសង្គម ក្នុងពេលដែលបុរសពីររូបថតជាមួយនាងត្រូវប៉ូលិសចាប់ខ្លួនពីបទពេស្យាចារ។ ក្រោយប្រឈមមុខនឹងព័ត៌មានមិនពិត Thuy Tien និងក្រុមរបស់នាងកំពុងប្រមូលភស្តុតាង ដើម្បីសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍និងការពារ។

យ៉ាងណាមិញ កាលពីរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា Thuy Tien បានទទួលដំណឹងល្អនៅពេលដែលតុលាការប្រជាជនទីក្រុងហូជីមិញបានប្រកាសសាលក្រមដំបូងស្តីពីជម្លោះកិច្ចសន្យាខ្ចីប្រាក់រវាងដើមបណ្តឹងគឺលោកស្រី Dang Thuy Trang និងចុងចោទ Nguyen Thuc Thuy Tien។ ដូចនេះ Miss Grand International 2021 មិនចាំបាច់បង់ប្រាក់ ១.៥ ពាន់លានដុង ដល់កញ្ញា Thuy Trang ដូចក្នុងពាក្យបណ្ដឹងនោះទេ។ ក្រោយឈ្នះបណ្ដឹងនោះភ្លាម នាងស្រាប់តែបង្ហាញមុខជាលើកដំបូងចាប់តាំងពីមានរឿងអាស្រូវផ្តួនៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយផ្ទុះរឿងអាស្រូវពេស្យាចារ​ អតីតម្ចាស់មកុដ MGI​ បង្ហាញមុខលើកដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២៤ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤៣ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម