ព័ត៌មានជាតិ
ក្រសួងតម្រូវឲ្យអ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធករណីសុំលុយពីកាស៊ីណូមួយ នៅខេត្តតាកែវ ផ្ទៀងផ្ទាត់ឈ្មោះ និងឆ្លើយបំភ្លឺ
ក្រសួងព័ត៌មាន បានតម្រូវឲ្យអ្នកសារព័ត៌មាន និងបុគ្គលដែលជាប់ពាក់ព័ន្ធករណីសុំលុយពីកាស៊ីណូ ថបដាយអឺម៉ិន ត្រូវមកធ្វើការផ្ទៀងផ្ទាត់ឈ្មោះ និងឆ្លើយបំភ្លឺ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ ជាកំហិត។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាន ស្ដីពី វិធានការចំពោះបុគ្គលដែលពាក់ព័ន្ធនឹងករណី ក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) នៅខេត្តតាកែវ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ក្រសួងព័ត៌មាន បានឲ្យដឹងថា កន្លងមក ក្រសួងបានចេញលិខិតចុះថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ តម្រូវឲ្យក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន (TOP DIAMOND CASINO) នៅខេត្តតាកែវ សហការផ្តល់របាយការណ៍ពាក់ព័ន្ធករណីក្រុមហ៊ុននេះ បានផ្ដល់លុយកាក់ និងជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាន និងបានតម្រូវឲ្យបុគ្គល ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ រាយការណ៍មកក្រសួងព័ត៌មាន។
នៅក្នុងនោះក្រសួងព័ត៌មាន បានទទួលលិខិតឆ្លើយបំភ្លឺ និងសុំអភ័យទោសពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន លើករណីដែលក្រុមហ៊ុននេះ បានចេញលិខិតធ្វើឲ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់វិជ្ជាជីវៈសារព័ត៌មាន។ តាមរយៈលិខិតឆ្លើយបំភ្លឺ និងសុំអភ័យទោសនេះ ក្រុមហ៊ុន បានសន្យាបន្តសហការជាមួយក្រសួងព័ត៌មាន ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងកន្លងមក ព្រមទាំងគាំទ្រចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាន លើអ្នកសារព័ត៌មានដែលបំពានក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពព័ត៌មាន និងសណ្តាប់ធ្នាប់ស្ថាប័ន ព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។
ជាមួយនឹងការឆ្លើយបំភ្លឺ និងសុំអភ័យទោស ក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន បានផ្តល់បញ្ជីឈ្មោះ បុគ្គលចំនួន ៨២៨រូប ដែលក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន បានបញ្ជាក់ថា ជាអ្នកសារព័ត៌មាន ដែលបាន មកសុំលុយកាក់ពីក្រុមហ៊ុនជូនក្រសួងព័ត៌មាន។ ចំនួននេះប្រហាក់ប្រហែលទៅនឹងចំនួនអ្នកសារព័ត៌មាន ដែលក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន ចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣ ថា “មានអ្នកសារព័ត៌មានមកពីអង្គភាពប្រមាណ ៧០០ ទៅ៩០០ អង្គភាពមានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភជាហូរហែ”។
ក្រសួងព័ត៌មាន បានបញ្ជាក់ថា ចំនួនតួលេខដែលក្រុមហ៊ុន កាស៊ីណូ ថបដាយអឺម៉ិន បានចុះផ្សាយនេះ មិនមែនជាចំនួនអង្គភាពសារព័ត៌មានទេ តែជាចំនួនបុគ្គលដែលបានអះអាងខ្លួនថា ជាអ្នកសារព័ត៌មាន។ បច្ចុប្បន្ន បញ្ជីឈ្មោះបុគ្គលទាំង ៨២៨រូបនេះ បានតម្កល់ទុកនៅក្រសួងព័ត៌មាន ហើយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ កំពុងធ្វើការពិនិត្យផ្ទៀងផ្ទាត់ ដើម្បីកំណត់អត្តសញ្ញាណពិតប្រាកដ អំពីចំនួនអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជី និងមិនចុះបញ្ជីនៅក្រសួងព័ត៌មាន ដើម្បីមានវិធានការបន្ត តាមផ្លូវច្បាប់។
ករណីការចេញផ្សាយ និងការផ្តល់បញ្ជីឈ្មោះអ្នកសារព័ត៌មានរបស់ក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន ក្រសួងព័ត៌មាន បានពិនិត្យជាក់ស្តែងឃើញថា គឺពិតជាមានអ្នកសារព័ត៌មាន ចូលទៅសុំលុយក្រុមហ៊ុននេះ ប្រាកដមែន។ ក្រោយការចេញលិខិតចុះថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ មានអ្នកសារព័ត៌មានចំនួន ៤៣រូប មកពីស្ថាប័នសារព័ត៌មានចំនួន ៣៤អង្គភាព បានចូលខ្លួនមកបំភ្លឺ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ថា ខ្លួនពិតជាបានទៅសុំលុយពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន ប្រាកដមែន។ ចំណែក អង្គភាពសារព័ត៌មានផ្សេងទៀត ក៏បានបញ្ជាក់ជូនក្រសួងព័ត៌មាន អំពីការមិនពាក់ព័ន្ធនឹងករណីនេះផងដែរ។
ដើម្បីបន្តវិធានការចំពោះបុគ្គល ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន និងដើម្បីការពារ ភាពស្អាតស្អំ ចំពោះអ្នកសារព័ត៌មាន ក្រសួងព័ត៌មាន តម្រូវឲ្យអ្នកសារព័ត៌មាន និងបុគ្គលដែលជាប់ពាក់ព័ន្ធករណីសុំលុយពីកាស៊ីណូ ថបដាយអឺម៉ិន ត្រូវមកធ្វើការផ្ទៀងផ្ទាត់ឈ្មោះ និងឆ្លើយបំភ្លឺនៅអគ្គនាយកដ្ឋាន ព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន រៀងរាល់ថ្ងៃធ្វើការ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាន រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ ជាកំហិត។
ក្រសួងព័ត៌មាន ក៏បានក្រើនរំលឹកជាចុងក្រោយដល់អ្នកសារព័ត៌មានទាំងអស់ ដែលកំពុងបំពេញភារកិច្ច ជាអ្នកសារព័ត៌ មានត្រូវលើកកម្ពស់ការអនុវត្តច្បាប់ ស្តីពី របបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជៀសវាងការគិតពីប្រយោជន៍ផ្ទាល់ខ្លួន ប្រព្រឹត្តិកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ធ្វើឲ្យអាប់ឱនដល់ កិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិត្យា នុភាពរបស់ស្ថាប័នព័ត៌មាន និងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន។ ករណីនៅតែមានការបំពានច្បាប់ ស្តីពី របប សារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មាន នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១២ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ