Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិភ័យ ឆេះអគារការិយាល័យនៅចិន សម្លាប់មនុស្ស ២៥នាក់

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា មនុស្ស២៥នាក់ ត្រូវបាត់បង់ជីវិត បន្ទាប់ពីអគ្គិភ័យ បានឆាបឆេះអគារការិយាល័យមួយ នៅភាគខាងជើងប្រទេសចិន។

អគ្គិភ័យនៅអគារកម្ពស់បួនជាន់ក្នុងទីក្រុង Luliang នៃខេត្ត Shanxi បានកើតឡើងនៅម៉ោងប្រហែល ៧យប់ថ្ងៃពុធទី១៥ខែវិច្ឆិកា (ពេលវេលានៅចិន)។

(រូបថត៖ Weibo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃអគ្គិភ័យនេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។

ក្នុងចំណោមមនុស្សរាប់សិបនាក់ដែលត្រូវបានជម្លៀសចេញពីអគារ Yongju Coal Industry គឺមាន៥១នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ឧបទ្ទវហេតុឧស្សាហកម្ម ដែលអាចបណ្តាលឲ្យមានអគ្គិភ័យ តែងតែកើតឡើងនៅក្នុងប្រទេសចិន ដោយសារតែស្តង់ដារសុវត្ថិភាពអន់ខ្សោយ និងការអនុវត្តមិនត្រឹមត្រូវ។

កាលពីខែមេសា មនុស្ស២៩នាក់បានស្លាប់ ក្នុងភ្លើងឆេះមន្ទីរពេទ្យនៅរដ្ឋធានីប៉េកាំង ដែលជាហេតុបង្កឲ្យមានកំហឹងជាសាធារណៈ។

ហើយកាលពីខែតុលាឆ្នាំមុន ការផ្ទុះនៅភោជនីយដ្ឋានសាច់អាំងមួយកន្លែងក្នុងខេត្ត Yinchuan ភាគពាយ័ព្យ បានសម្លាប់មនុស្ស៣១នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ១០ ខែ ឆ្នាំនេះ អគ្គិភ័យកើតឡើងជិត ៥០០ លើក បង្កឲ្យមនុស្សស្លាប់ ២៨ នាក់ និងរបួស ៣៤ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម