Connect with us

ព័ត៌មានជាតិ

ច្បាប់ថវិកាជាតិ ២០២៤៖ រាជរដ្ឋាភិបាលគ្រោង​ចាយលុយ ៣៤ ៤៩៧ ប៊ីលានរៀល

បានផុស

នៅ

រដ្ឋសភាជាតិនៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកានេះ បានបន្តសម័យប្រជុំលើកទី ១ នីតិកាលទី ៧ ​ពិភ្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ ២០២៤ ក្រោម​អធិបតីភាព​សម្តេចមហារដ្ឋសភា​ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤បង្ហាញថា​ រាជរដ្ឋាភិ​បាលគ្រោងចំណាយ​ថវិកាចំនួនចំនួន ៣៤ ៤៩៧ ប៊ីលានរៀល ស្មើនឹង ២៤,១៣% នៃ ផ.ស.ស ​ថយចុះ ៥,៨% ​ធៀបនឹងច្បាប់ថវិកាជាតិ ឆ្នាំ ២០២៣​ ដែលត្រូវបានបែងចែក​ចំណាយចរន្តចំនួន ២៣ ៣០៥ ប៊ីលានរៀល ចំណាយមូលធន ១០ ៦៩១ ប៊ីលានរៀល។ សមាជិកសភាចំនួន ​១០០ រូប ​បានទទួលយកទៅពិចារណា និងគ្រោងអនុម័ត​សេចក្ដីព្រៀង​ច្បាប់នេះ។

ច្បាប់ថវិកាឆ្នាំ ២០២៤ ផ្ដោតលើការងារអាទិភាពចំនួន ​៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់​កាលទី១ ដោយកំណត់យក មនុស្សជាអាទិភាពទី១ ​ហើយផ្លូវ ​ទឹក ភ្លើង និងបច្ចេកវិទ្យា​គឺជាអាទិ​ភាពគន្លឹះបន្ទាប់។ ទី១. ការអភិវឌ្ឍធនធានមនុស្ស ផ្ដោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង។ ទី២ ការធ្វើពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែងផ្ដោតលើការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើសេដ្ឋកិច្ច និងការលើកកម្ពស់ការតភ្ជាប់ និងកការបង្កើនប្រសិទ្ធភាពនៃវិស័យ​ដឹកជញ្ជូន វិស័យថាមពល ទឹកស្អាត និងឌីជីថល។ ទី៣ ការអភិវឌ្ឍវិស័យឯកជន និងការងារផ្ដោតលើ ការអភិវឌ្ឍទីផ្សារការងារការលើកស្ទួយសហគ្រាសមីក្រូធុនតូច និងមធ្យមធុរកិច្ចថ្មី សហគ្រិនភាពថ្មី និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ទី ៤ ការភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន។ ទី ៤ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ គឺត្រូវបានតាក់តែងឡើង នៅក្នុងបរិការណ៍ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានប្រសូតចេញពីការបោះឆ្នោតដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ស្របទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតរហូតដល់ជាង៨លាន២សែននាក់ ត្រូវជាប្រមាណ៨៤,៥៩%នៃចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ មានគោលបំណងសំខាន់ៗ បន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ជំរុញការអភិវឌ្ឍប្រព័ន្ធសុខាភិបាល ប្រព័ន្ធគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម ដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រាក់ឧបត្ថម្ភមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងកម្រិតសមស្រប ដោយផ្អែកលើសមិទ្ធកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន និងគុណភាពនៃការផ្តល់សេវាសាធារណៈជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម