Connect with us

ព័ត៌មានអន្ដរជាតិ

រូបចម្លាក់នៅ ម៉ិកស៊ិក យំអាណិតមនុស្សដែលត្រូវអំពើហិង្សាដោយអយុត្តិធម៌

បានផុស

នៅ

កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា គេហទំព័រ NYPost បានរាយការណ៍អំពីរឿងដ៏រំជួលចិត្តមួយបានកើតឡើងនៅក្នុងប្រទេសម៉ិកស៊ិក។ បន្ទាប់ពីអ្នកទស្សនាព្រះវិហារមួយនៅ El Chanel ក្នុងរដ្ឋ Colima បានកត់សម្គាល់ឃើញថារូបចម្លាក់របស់ Virgin Mary កំពុងយំ ជាមួយនឹងទឹកហូរចេញពីភ្នែកហើយហូរកាត់ថ្ពាល់។

លោក Victor Ramos ដែលបានឃើញរូបចម្លាក់របស់ Weeping Virgin Mary បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា វាជាបាតុភូតមិនគួរឲ្យជឿ។ លោកបាន​បញ្ជាក់​ផង​ដែរ​ថា ភ្នែក​របស់រូបចម្លាក់មាន​ឈាម ដូចជាពេលយើងយំ។ មនុស្សភាគច្រើននៅក្នុងតំបន់នេះជឿថា មូលហេតុដែលរូបចម្លាក់យំគឺដោយសារតែរដ្ឋធានីនៅក្នុងរដ្ឋកូលីម៉ា ជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានអំពើហិង្សាបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២២។

រាប់ពីទិន្នន័យពីខែតុលាឆ្នាំនេះ ការិយាល័យរដ្ឋអាជ្ញា Colima បាននិយាយថា មានជនរងគ្រោះចំនួន ៧០២ នាក់រងនឹងអំពើហិង្សាដោយចេតនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ នេះអាចពន្យល់បានតាមបែបវិទ្យាសាស្ត្រ ដោយសាស្ត្រាចារ្យគីមីវិទ្យាជនជាតិអ៊ីតាលី Luigi Garlacelli ពន្យល់ថា វាទាំងអស់គឺមកលើសមត្ថភាពរបស់រូបចម្លាក់ ក្នុងការស្រូបយកសំណើមដោយសារតែ porosity នៅខាងក្នុងរបស់វា។

សាស្ត្រាចារ្យគីមីរូបនេះបាននិយាយថា “រូបចម្លាក់ប្រហោងដែលធ្វើពីម្នាងសិលា ឬសេរ៉ាមិច ហើយត្រូវតែគ្របដោយសម្ភារៈការពារទឹកជ្រាប នៅពេលវត្ថុប៉ះទឹក ដែលជាសមា្ភរៈ porous វានឹងស្រូបយកទឹក។ ប៉ុន្តែស្រទាប់ខាងក្រៅការពារមិនឲ្យទឹកហូរចេញ។ ប្រសិនបើថ្នាំកូតមិនជ្រាបទឹកត្រូវបានកោសនៅជិតភ្នែករបស់ Mary ទឹកដែលស្រូបចូលនឹងលេចចេញមក​ វាបង្កើតរូបភាពនៃរូបសំណាកយំឲ្យយើងបានឃើញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្ដី​ប្រពន្ធ​មួយគូកើត​មហារីក​ថ្លើម  មូលហេតុ​​ចេញ​ពី​ផ្លែ​ឈើ​ដែល​ពួក​គេ​បរិភោគ​ញឹកញាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលករ​ខ្មែរ​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​ថៃ ចូលរួម​មូលនិធិ​ជាមួយ​រាជរដ្ឋាភិបាល ព្រោះ​ចង់ឃើញ​ការអភិវឌ្ឍ​នៅតាម​ព្រំដែន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្រ្តីក្រសួងអប់រំ ស្នើឱ្យទាញយកកម្មវិធី NoDrug ដើម្បីទទួលបានចំណេះដឹង និងរាយការណ៍ករណីគ្រឿងញៀន

សន្តិសុខសង្គម២ ម៉ោង មុន

អ្នកលក់អនឡាញ Madam da ត្រូវមហាជនរិះគន់យ៉ាងខ្លាំង ក្រោយជិះម៉ូតូមិនពាក់មួក ប្រសេចប្រសាចពេញទីក្រុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការ​ស៊ើប​អង្កេត​​ត្រូវ​ធ្វើ​នៅ​គ្រប់កម្រិត​​​អាជ្ញាធរ​​អាមេរិក​ ក្រោយ​ចាប់​ភ្នាក់ងារ​សម្ងាត់ចិន​

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ ២គ្រួសារ ផ្ទុះការតវ៉ាប្រឆាំងនឹងលោកឧកញ៉ាថៃ ឈុនគ្រី ដែលប្ដឹងហាមឃាត់ដីរបស់ពួកគាត់

សន្តិសុខសង្គម២ ម៉ោង មុន

អ្នកលក់អនឡាញ Madam da ត្រូវមហាជនរិះគន់យ៉ាងខ្លាំង ក្រោយជិះម៉ូតូមិនពាក់មួក ប្រសេចប្រសាចពេញទីក្រុង

ព័ត៌មានជាតិ៨ ម៉ោង មុន

៨ ខែ ឆ្នាំនេះ គ្រោះធម្មជាតិកើតឡើងជិត ១ ពាន់លើក បណ្តាលឱ្យមនុស្សស្លាប់-របួសជិត ២ រយនាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

ព័ត៌មានជាតិ២១ ម៉ោង មុន

តម្រាយ​ផ្លូវ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ព្រំដែន​ថ្ងៃ​ស្អែកនេះ មាន​ចម្ងាយ​ផ្លូវ ៧០០ គីឡូម៉ែត្រ​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ជាថ្មីម្ដងទៀត កម្ពុជា បណ្ដេញជនជាតិវៀតណាម៦០នាក់ ចេញពីប្រទេស

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវជាតិលេខ ៧៨ ផ្លូវយុទ្ធសាស្ត្រភ្ជាប់ភូមិភាគឦសាន បន្តរហូតដល់តំបន់កន្ទុយនាគ

Sokha Hotels

ព័ត៌មានពេញនិយម