Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ជំរុញ​ឱ្យ​EuroCham​ជួយ​ទាក់ទាញ​ការ​វិនិយោគ​ក្រុមហ៊ុន​អឺរ៉ុប​មក​កម្ពុជា

បានផុស

នៅ

លោក ហេង សួរ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ បាន​ជំរុញ​ឱ្យ​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​(EuroCham Cambodia)​ជួយ​ទាក់ទាញ​ការ​វិនិយោគ​ក្រុមហ៊ុន​អឺរ៉ុប​ដែល​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​តំបន់​អាស៊ី​ងាក​មក​ចាប់អារម្មណ៍​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ថ្លែង​ដូចនេះ​របស់​លោក​រដ្ឋមន្ត្រី ​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Tassilo BRINZER ប្រធាន​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ខណៈ​ដែល​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ជួប​សំដែង​ការគួរ​សម​នៅ​ទីស្តីការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

ក្នុង​ជំនួប​ប្រកបដោយ​ភាព​ស្និទ្ធស្នាល និង​ត្រង់​ទៅ​ត្រង់​មក លោក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ពី​កិច្ច​ការងារ​អាទិភាព​របស់​ក្រសួង​ក្នុង​អាណត្តិ​ទី​៧​នេះ​ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សំដៅ​បន្ត​លើកកម្ពស់ លក្ខខណ្ឌ​ការងារ និង​ទំនាក់ទំនង​វិជ្ជាជីវៈ ឱ្យ​កាន់តែ​ប្រសើរឡើង​ក្នុង​គោលបំណង​បង្កើត​ឱ្យមាន​បរិយាកាស​នៃ​ការវិនិយោគ​ដែលមាន​ស្រាប់​កាន់​តែមាន​ភាពប្រសើរឡើង​ជា​លំដាប់ និង​ការទាក់ទាញ​វិនិយោគ​ថ្មី​បន្ថែមទៀត​ជាពិសេស​ការវិនិយោគរ​បស់​ក្រុមហ៊ុន​អឺរ៉ុប​។

ជា​ការ​ឆ្លើយតប​ក្រៅពី​ការ​អបអរសាទរ​ទៅកាន់​ឯកឧត្តម​រដ្ឋមន្ត្រី​ចំពោះមុខ​តំណែង​ថ្មី លោក Tassilo BRINZER ប្រធានសភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​(EuroCham Cambodia) បាន​គាំទ្រ ហើយ​ថា​វា​ជា​តួនាទី​ចម្បង​របស់​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ដើម្បី​បង្ហាញ​ដល់​អ្នកវិនិយោគ​របស់​អឺរ៉ុប​ដែល​កំពុង​មាន​វត្តមាន​នៅ​តំបន់​អាស៊ី ងាក​មក​ចាប់អារម្មណ៍​ការ​វិនិយោគ​នៅ​កម្ពុជា​។ សម្រាប់​ប្រធានសភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​រូបនេះ បរិយាកាស​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុ​ជាមាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​។

ទន្ទឹម​នឹង​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​សង្កត់ធ្ងន់​លើ​ការពង្រឹង និង​លើកកម្ពស់​សមត្ថភាពរ​បស់​បុគ្គលិក​ក្នុង​រោងចក្រ សហគ្រាស និង​ការហ្វឹកហ្វឺន​កូនជាង​ដែល​ជា​ចំណុច​គន្លឹះ​នៃ​ការបង្កើន​ផលិតភាព​ការងារ​ខ្ពស់​ដែល​អ្នកវិនិយោគ​ចង់បា​ន​។

យ៉ាងណាក៏ដោយ មុននឹង​បញ្ចប់​ភាគី​ទាំងពីរ មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​កិច្ចសហការ​បន្តបន្ទាប់​ទៀត​ដើម្បី​ជំរុញ​ឱ្យលក្ខខណ្ឌ​ការងារ និង​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅក្នុង​រោងចក្រ​សហគ្រាស​កាន់តែ​ប្រសើរឡើង​មួយកម្រិត​បន្ថែមទៀត​ក្នុង​គោលបំណង​ធ្វើឱ្យ​កម្ពុ​ជាមាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង​សម្រាប់​ការវិនិយោគ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១២ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៦ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម