Connect with us

ព័ត៌មានអន្ដរជាតិ

បាតុកម្មប្រឆាំងរដ្ឋប្រហារមីយ៉ាន់ម៉ា រាលដាលដល់នូវែលសេឡង់

បានផុស

នៅ

មនុស្សជិត១០០នាក់ បានដើរក្បួនតវ៉ាក្នុងទីក្រុង Wellington ដើម្បីប្រឆាំងនឹងការកាន់កាប់របស់យោធាមីយ៉ាន់ម៉ានិងទាមទារឲ្យមានការដោះលែងមេដឹកនាំរបស់ប្រទេសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាជនមកពីសហគមន៍មីយ៉ាន់ម៉ានៅ Hamilton, Auckland និង South Island បានធ្វើបាតុកម្មនៅខាងក្រៅសភា មុនពេលឆ្ពោះទៅការិយាល័យក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅតាមផ្លូវ Boulcott នៅថ្ងៃអង្គារនេះ។

មេដឹកនាំប្រទេសគឺលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី កំពុងស្ថិតក្នុងការឃុំឃាំងក្នុងផ្ទះនៅប្រទេសមីយ៉ាន់ម៉ាខណៈយោធាបានកាត់ផ្តាច់អ៊ីនធឺណិត ហើយបណ្តាញព័ត៌មាននានាត្រូវបានបិទ។

បុរសម្នាក់ឈ្មោះ Thomas Aulg ដែលបានរស់នៅប្រទេសនូវែលសេឡង់អស់រយៈពេល១២ឆ្នាំមកហើយបាននិយាយថា គាត់ចង់ឲ្យប្រទេសកំណើតរបស់គាត់វិលទៅរកលទ្ធិប្រជាធិបតេយ្យវិញ។

លោកនិយាយថា “កងទ័ពត្រូវតែលះបង់អំណាចរបស់ពួកគេជាបន្ទាន់ ហើយដោះលែងមេដឹកនាំរបស់យើង”។

អ្នកនាំពាក្យការតវ៉ាលោក Tin Aung Kyaw បានធ្វើដំណើរពីទីក្រុង Auckland ដើម្បីធ្វើបាតុកម្ម។

លោកនិយាយថា “យើងចង់ឲ្យសហគមន៍អន្តរជាតិ គាំទ្ររដ្ឋាភិបាល គាំទ្រប្រជាជននិងនាំយកលទ្ធិប្រជាធិបតេយ្យត្រឡប់មកវិញ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Stuff

ចុចអាន៖ ទីបំផុត មេទ័ពមីយ៉ាន់ម៉ា ចេញមុខបញ្ជាក់ច្បាស់ៗជាលើកដំបូងបន្ទាប់ពីរដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤០ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៤៥ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៤៩ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម