Connect with us

ព័ត៌មានជាតិ

​អភិបាលខេត្តព្រះសីហនុចេញបញ្ជាឱ្យផ្អាកធ្វើដំណើរតាមសមុទ្រ​

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ​បានប្រកាសឱ្យផ្អាកធ្វើដំណើរតាមផ្លូវទឹកជាបណ្ដោះអាសន្ន​ ខណៈមានខ្យល់បក់បោកខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន ថ្លែងថា៖ «បញ្ហាអាកាសធាតុ ខ្យល់ខ្លាំងរលកធំៗ អាចនឹងបង្កឱ្យមានហានិភ័យ ​ដូច្នេះក្នុងនាមរដ្ឋបាលខេត្ត ​ខ្ញុំស្នើឱ្យមានការផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន ទាំងទេសចរណ៍ ​ទាំងដឹកជញ្ជូន និងប្រជានេសាទដូច្នេះសូមឱ្យសមត្ថកិច្ចផ្សព្វផ្សាយឱ្យបានទូលំទូលាយ​»។

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស នៅតំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមាពី ១៩-២២°C និងសីតុណ្ហភាពអតិបរមាពី ២៧-២៩°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៦-៨ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី និងរតនគិរី ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមា ១៩-២០°C។

ចំណែកឯ តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៥-៧ម៉ែត្រ/វិនាទី នៅលើផ្ទៃសមុទ្រ មានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី ១,០០-២,០០ម៉ែត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សិស្ស​ និង​មហាជន​រាប់រយនាក់ ចាប់ផ្តើម​ចូល​មក​ទស្សនា​ពិព័រណ៍​យន្តហោះ ​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង

ជីវិតកម្សាន្ដ៦ នាទីutes មុន

សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)

សន្តិសុខសង្គម៩ នាទីutes មុន

រដ្ឋបាលសង្កាត់វាលវង់បន្តអនុវត្តគម្រោងមូលនិធិសង្កាត់កាយដាក់លូរំដោះទឹក និងចាក់បេតុងក្នុងមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ជនជាតិ​កូរ៉េ​ខាង​ជើង​បន្លំ​ធ្វើការ​នៅ​ក្រុមហ៊ុន​អាមេរិក យក​លុយ​ទៅ​ជួយ​គម្រោង​ផលិត​អាវុធ

ជីវិតកម្សាន្ដ២១ នាទីutes មុន

ព្រាប សុវត្ថិ នៅតែឈរលើតំណែងតារាចម្រៀងជួរមុខលំដាប់ប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម